Griezmann បញ្ជាក់ថាពេលវេលានៅ Barça មិនមែនជាគ្រោះមហន្តរាយឡើយ
ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atlético Madrid បានអះអាងពីពេលវេលាដែលបានចំណាយជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ។

កីឡាករសញ្ជាតិបារាំងរូបនេះធ្លាប់លេងឱ្យក្រុម Atletico ក្នុងចន្លោះឆ្នាំ 2014 រហូតដល់ឆ្នាំ 2019 នឹងបានចាកចេញទៅចូលរួមជាមួយក្រុមគូរប្រជែង Barcelona ក្នុងចន្លោះឆ្នាំ 2019 ដល់ 2021 ទើបត្រឡប់មកចូលរួមជាមួយ Atletico Madrid ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសទិញផ្ដាច់។
Griezmann បាននិយាយប្រាប់កាសែត Marca របស់អេស្ប៉ាញថា៖“ខ្ញុំសប្បាយចិត្តណាស់ដែលបានទៅទីនោះ ខ្ញុំមានមិត្តរួមក្រុមដ៏ល្អមិនគួរឱ្យជឿ។ ខ្ញុំបានរៀនច្រើនពីគ្រូបង្វឹក ទោះបីជាពេលខ្លះខ្ញុំមិនបានលេង ហើយពិបាកប្រជែងជម្រើសដំបូងក៏ដោយ។
វាមិនមែនជាគ្រោះមហន្តរាយទេ ព្រោះខ្ញុំតែងតែស៊ុតបញ្ចូលទីបានជិត 20 គ្រាប់រៀងរាល់រដូវកាល។ សម្រាប់ខ្ញុំ វាជាមោទនភាពដ៏អស្ចារ្យមួយដែលបានលេងនៅ Barcelona”។
Antoine Griezmann រកគ្រាប់បាល់បាន 35 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 17 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួន 102 លើកសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ៕