photo of Antoine Griezmann
Antoine Griezmann កីឡាកររបស់ក្លឹប Atletico Madrid

មានរបាយការណ៍ជាច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលភ្ជាប់ Antoine Griezmann ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona ហើយថែមទាំងត្រូវបានអ្នកខ្លះអះអាងថា ពួកគេបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចទៅហើយ។

ប៉ុន្តែខ្សែប្រុយ្ធសញ្ចាតិបារាំងរូបនេះ បានបដិសេធការអះអាងទាំងនេះ។ ដោយបាននិយាយ សារព័ត៌មាន Telefoot ថា ៖ «ខ្ញុំមិនដឹងថាតើព័ត៌មាននោះមកពីណាទេ។ ខ្ញុំមិនដឹងអ្វីអំពីរឿងនោះទេ ដូច្នេះឥឡូវនេះគ្មានអ្វីកើតឡើងទេ ។ ព័ត៌មានទាំងនោះគ្រាន់ជាព័ត៌មានបោកប្រាស់ប៉ណោ្នះ» ។

ប៉ុន្តែកីឡាករបារាំងរូបនេះបានបញ្ជាក់ម្ដងហើយថា គាត់ចង់ដឹងថាខ្លួនឯងលេងនៅក្លឹបណានៅរដូវកាលក្រោយ មុនពេលចាកចេញពីក្លឹបទៅលេងជាមួយជម្រើសជាតិបារាំងក្នុងការប្រកួត World Cup ខាងមុខនេះ ៕

ប្រភពពិ៖ Marca