កីឡាករ Antoine Griezmann បានប្រកាសថា ខ្លួនសម្រេចចិត្តនៅបន្តអាជីពជាមួយក្រុម Atletico Madrid ទោះបីជាមានក្រុមផ្សេងតាមប្រម៉ាញ់រូបគេក៏ដោយ។

photo of Antoine Griezmann
Antoine Griezmann of
Atlético Madrid

ពិតណាស់ Griezmann មានភារកិច្ចធំ ដោយរូបគេនឹងត្រូវជួយក្រុមជម្រើសជាតិបារាំងនៅពេលប្រកួតជាក្រុមអូស្រ្តាលី នៅថ្ងៃស្អែកវេលាម៉ោង5ល្ងាចនេះ។ ខណៈពេលនេះយកបាននិយាយពីរឿងដែលថា គាត់បានចុះហត្ថលេខាជាមួយ Barce ហើយ ដើម្បីឱ្យមានអារម្មណ៍ធូរស្រាលជាមួយជម្រើសជាតិរបស់ខ្លួន។

ប៉ុន្មានខែមកនេះ​អនាគត​របស់​ Griezmann ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្រោយ​លេច​ឭ​ដំណឹង​ថា​ម្ចាស់ក្លឹប​ Barce លោក​ osep Maria Bartomeu បាន​ជួប​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​ជុំវិញ​លទ្ធផល​ផ្ទេរ​រូប​គេ​ទៅ​ទឹកដី​ Camp Nou តែ​យ៉ាង​ណា​ពេល​នេះ​គ្រប់​យ៉ាង​បាន​ដឹង​ច្បាស់​ហើយ​គឺ​ Griezmann មិន​ចាកចេញ​ឡើយ៕

ប្រភពពី៖ BBC