ខ្សែប្រយុទ្ធរបស់ក្លឹប​ Atlético Madrid កីឡាករ Antoine Griezmann បាននិយាយថា លោកនឹងផ្លាស់ទៅ Inter Miami ភ្លាមប្រសិនបើម្ចាស់ក្លឹបនេះលោក David Beckham ចង់បានគាត់។

Antoine Griezmann នឹង David Beckham
Antoine Griezmann នឹង David Beckham

ពិតណាស់នាពេលថ្មីៗនេះ អតីតប្រធានក្រុមអង់គ្លេស Beckham ទើបតែបង្កើតក្លឹបចេញជារូបរាងហើយដែលមានឈ្មោះថា Internacional de Futbol Miami ឫហៅកាត់ថា Inter Miami CF ក្លឹបនឹងត្រូវលេងពានរង្វាន់លីគកំពូលអាមេរិក Major League Soccer នាឆ្នាំ 2020ខាងមុខនេះ។

Griezmann បាននិយាយប្រាប់សារព័ត៌មានថា ខ្លួនមានបំណងចង់ទៅរស់នៅអាមេរិចមុន​ចូល​និវត្តន៏​ពីបាល់ទាត់ នៅពេលអ្នកការសែតសួរដេញដោលោករឿងទៅលេងក្លឹបរបស់ Beckham មែន។ លោកក៏ឆ្លើយវិញថា ទិសដៅរបស់ខ្ញុំមិនមែនតែ Inter Miami នោះទេ។

ខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះ បាននិយាយប្រាប់ការសែត L’Equipe ថា៖ ប្រសិនបើ Beckham ចង់បានខ្ញុំមែននោះ ខ្ញុំនឹងទៅលេងក្លឹបរបស់គាត់មុនពេលចូលចូល​និវត្តន៏​ពីបាល់ទាត់។ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅសហរដ្ឋអាមេរិកណាស់ ប៉ុន្តែខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយ ថាលេងជាមួយក្លឹប Miami ឬ Los Angeles ។ ខ្ញុំចូលចិត្តអាកប្បកិរិយាស្មារតីនិងវប្បធម៌របស់សហរដ្ឋអាមេរិកណាស់ ៕

ប្រភពពី៖ Goal