photo of Antoine Griezmann
កីឡាករ Antoine Griezmann

កីឡាករ Antoine Griezmann ​បាន​និយាយ​ថា​ខ្លួន​មិនសូវរបាន​និយាយ​ជាមួយ កីឡាករ Lionel Messi ​ដូច្នេះ​ហើយ​ទើប​ការ​លេង​មិន​សូវ​ជា​ស៊ី​ចង្វាក់​គ្នា​ប៉ុន្មាន​ប្រកួត​មក​នេះ​។

photo of Antoine Griezman and Lionel Messi and
Antoine Griezman និង Lionel Messi and

ក្រុម Barcelona ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Inter Milan ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​ម៉ោង​២​នេះ។ វា​ជា​ជំនួប​តានតឹង​មួយ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ ព្រោះ​ថា Inter Milan ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​ពិត​ជា​មាន​ទម្រង់​លេង​ល្អ​ណាស់ ដោយ​ក្នុង​លីគ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ ឈ្នះ​គ្រប់​ប្រកួត​តែ​ម្ដង។

Lionel Messi
កីឡាករ Lionel Messi

ដោយ​ឡែក​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​មុន​ការ​ប្រកួត Antoine Griezmann ​បាន​និយាយ​ពី​ការ​ចូល​លេង​ឱ្យ​ក្រុម​នេះ​ដើម​រដូវ​កាល​ថា​៖ “ខ្ញុំ​កម្រ​បាន​និយាយ​ជាមួយ Messi ​ណាស់។ គាត់​មិន​មែន​ជា​មនុស្ស​ដែល​និយាយ​ច្រើន ​ដូច​ខ្ញុំ​ដែរ។ ដូច្នេះ​វា​ពិបាក។ ខ្ញុំ​​ធ្លាប់​បាន​ហៅ​គាត់​ផឹក​តែ ​ហើយ​យើង​មាន​គោលដៅ​តែ​មួយ។ ប៉ុន្តែ​គាត់​របួស​ច្រើន ដូច្នេះ​វា​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​យើង​លេង​យល់​ចិត្ត​គ្នា”៕