គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City  បានឱ្យដឹងថា កំពុងរៀបចំសំណើរដេញ់ថ្លៃ 100លានផោន ដើម្បីចរចារជាមួយក្រុមតោខៀវ Chelsea ក្នុងការផ្ទរយកខ្សែបម្រើប្រយុទ្ធស្លាប Eden Hazard នៅរដូវកាល​ក្រោយនេះ។

photo of Eden Hazard
Eden Hazard of Chelsea

Hazard កាន់តែបង្ហាញសមត្ថភាពបានយ៉ាងល្អ នៅមួយរយ:ចុង​ក្រោយនេះ ថ្វីបើមិនអាចជួយឱ្យ Chelsea ទៅលេង Champion League នារដូវកាលក្រោយក៏ដោយ ប៉ុន្តែគាត់បានជួយឱ្យ Chelsea ឈ្នះពាន FA Cup ប៉ុន្មានថ្ងៃមុននេះ។

ពិតណាស់ Hazard មានរយៈពេល 2 ឆ្នាំទៀតនៅលើកិច្ចសន្យាជាមួយក្លឹបតោខៀវ ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid ខណៈដែលពួកគេចង់បានជាយូរណាស់មកហើយ រហូតមកទល់ពេលនេះ ក្រុមយក្សអេស្ប៉ាញ​មួយនេះ នៅមិនទាន់បោះបង់មហិច្ចតាចង់បាននៅឡើយទេ តែក៏មានក្លឹបអ្នកមានបារាំង Paris St-Germain ផងដែរ។

ដូច្នេះហើយ Man City នឹងត្រៀមទឹកប្រាក់ 100លានផោន ក្នុងការ​ប្រកាសសង្រ្គាមជាមួយក្រុម Real Madrid នឹង Paris St-Germain ហើយជាមួយនឹងតម្លៃនឿយហត់ 30 មឺុនផោនក្នុងមួយសប្តាហ៍។ ដើម្បីប្រជែងយក Eden Hazard នារដូវកាលក្រោយនេះ ៕

ប្រភពពី៖ dailystar