បើតាមការលើក​ឡើងពីលោក Pep Guardiola ដែល​ជា​អ្នកចាត់ការ​ Manchester City អះអាងថា ភាពលិចធ្លោដ៏ឥតខ្ចោះរបស់ Manchester City នឹង​ក្លាយជាគ្មានន័យ​ ប្រសិនបើពួកគេ​មិន​បាន​ឈ្នះ​ពាន​អ្វីសោះ​ក្នុងដៃនៃរដូវកាលនេះ។

photo of Pep Guardiola
Pep Guardiola Manager of Manchester City

ក្រុម Manchester City បានស៊ុតបញ្ចូលទីជាង ​100គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ និង បាននាំមុខ 16ពិន្ទុលើកំពូលតារាង ហើយថែមទាំងឡើង​ទៅ​កាន់​វគ្គ​ 16​ក្រុមចុងក្រោយ UEFA Champions League ទៀតផង។

Man City នឹងប៉ះ Arsenal នៅវគ្គ​ផ្ដាច់ព្រ័ត្រថ្ងៃទី25 កុម្ភៈ អាទិត្យនេះ នៃពានរង្វាន់ Carabao Cup ក្រោយពីរបូតពាន FA Cup 1ទៅហើយ ដោយ​ចាញ់​ Wigan ។ គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញរូបនេះ មិនទាន់បានឈ្នះពានរង្វាន់អ្វីឡើយ ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានក្រុមនៅរដូវក្តៅឆ្នាំ 2016 ។

Guardiola បាននិយាយថា «ភាព​ខ្លាំង​របស់​ក្រុម​ គឺត្រូវវិនិច្ឆ័យថា តើយើងឈ្នះពានបានប៉ុន្មាន។ ជាពិសេសយើងនឹងផ្លួល Arsenal ដើម្បីឈ្នះពាន​ Carabao Cup នៅថ្ងៃស្អែកនេះ» ៕

ប្រភពពី៖ BBC