Pep Guardiola and Sadio Mane
Pep Guardiola and Sadio Mane

ខ្សែ​ប្រយុទ្ធ Sadio Mane ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​កាល​ពី​យប់មិញ ​ទទួល​បាន​កាត​លឿង​ដោយសារ​តែ​អាជ្ញាកណ្ដាល​មើល​ឃើញ​ថា​រូបគេ​ធ្វើ​ពុត​ដើម្បី​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ប៉ុណ្ណោះ។ចំពោះ​រឿង​ធ្វើ​ពុត​ជា​ដួល​យក​បាល់​១១​ម៉ែត្រ​នេះ​ដែរ ​លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​លើក​ឡើង​ថា​វា​មិន​មែន​ជា​លើក​ទី​១​ទេ ​ដែល​កីឡាករ Liverpool ​ម្នាក់​នេះ​ធ្វើ​បែប​នេះ។

photo of Sadio Mane
ខ្សែ​ប្រយុទ្ធ Sadio Mane របស់ Liverpool

លោក​ថា ​វា​កើត​ឡើង​ច្រើន​លើក​មក​ហើយ ​អ្វី​ដែល​ក្រុម Liverpool ​បាន​ធ្វើ​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ជា​ពិសេស​គឺ Sadio Mane ​តែ​ម្ដង ដែល​ពេល​ខ្លះ​មាន​សមត្ថភាព​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ ​ហើយ​ពេល​ខ្លះ​ក៏​ធ្វើ​ពុត​ជា​ដួល​យក​ចំណេញ​បែប​នេះ។

Aston Villa Vs Liverpool
Aston Villa Vs Liverpool

រំលឹក​ថា​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Liverpool ​យក​ឈ្នះ​ក្រុម Aston Villa ​២-១ ​ដែល​គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ Sadio Mane ​នៅ​នាទី​៩០+៤​ទៅ​ហើយ។ ​ទទួល​បាន​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​នៅ​តែ​នាំ​មុខ​ក្រុម Man City ​៦​ពិន្ទុ​ដដែល៕