យោងទៅតាមព័ត៌មាន Arab News រាយការណ៍ថាក្លឹប Manchester City បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Shakhtar Donetsk អាចនឹងត្រូវបានបញ្ជាក់ជាផ្លូវរបស់ក្លឹបនៅប៉ុន្មានថ្ងៃខាងមុខនេះ។

photo of Pep Guardiola
Pep Guardiola Manager of Manchester City

លោក Guardiola ជាគ្រូបង្វឹករបស់ Manchester City មានគេការណ៍ថា ជាអ្នកកោតសរសើរយ៉ាងខ្លាំងពីកីឡាករវ័យ 24 ឆ្នាំរូបនេះ មើលឃើញថាកីឡាករប្រេស៊ីលរូបនេះជាអ្នកជំនួសលោក Fernandinho ដែលមានអាយុ 33 ឆ្នាំនៅក្នុងខែឧសភាខាងមុខនេះ។

photo of Frederico Rodrigues Santos
Frederico Rodrigues Santos of Shakhtar Donetsk

ទោះយ៉ាងណាក៏ដោយ Man United ត្រូវបានគេនិយាយថា កំពុងពិចារណាទៅលើកីឡាករអន្តរជាតិប្រេស៊ីលម្នាក់នេះផងដែរ ដែលអាចចូលលេងជំនួសកីឡាករដែរមានវ័យចំណាស់លោក Michael Carrick ឬកីឡាករ Marouane Fellaini ដែលរំពឹងថានឹងចាកចេញពីទឹកដី Old Trafford នៅចុងរដូវកាលនេះ។

ជាការពិតណាស់ប្រធានក្លឹប Shakhtar មានឆន្ទៈក្នុងការលក់ Fred នៅក្នុងរដូវការដោះដូរកីឡាករនេះ ”ប្រសិនបើតម្លៃរបស់ Fred ដែលអាចទទួលយកបាន ក្លឹបនិងលក់គាត់ បើមិនដូច្នេះទេ ពួកគេនិងរចាំ Fred រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ”។

ប្រភពពី៖ soccerladuma