លោក Didier Deschamps បានសម្រេចកោះហៅកីឡាករខ្សែបម្រើ Matteo Guendouzi ចូលរួមក្រុម ជម្រើសជាតិជាលើកដំបូង ដើម្បីលេងវគ្គជម្រុះពានរង្វាន់អឺរ៉ុប UEFA Euro 2020 ចុងសប្តាហ៍នេះក្នុងជំនួស កន្លែង Paul Pogba ដែលមានបញ្ហារបួសកជើងនោះ។

photo of Matteo Guendouzi
ខ្សែបម្រើ Matteo Guendouzi

គ្រូ​របស់​បារាំង​លោក Didier Deschamps បាន​និយាយ​ថា Pogba​ វ័យ​២៦​ឆ្នាំ​មាន​បញ្ហា​កជើង បន្ទាប់​ពី Mancchester United លេង​ស្មើ​គ្នា ១-១ ជាមួយ Southampton កាល​ពី​ថ្ងៃ​​សៅរ៍។ ដូច្នេះ​ Deschamps ក៏​សម្រេច​ចិត្ត​កោះហៅ Guendouzi វ័យ​២០​ឆ្នាំ​ ដើម្បី​លេង​ជាមួយ​ជម្រើស​ជាតិអាល់បានី​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ និង អង់ដូរ៉ា នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

Guendouzi ដែលមានវ័យទើបតែ ២០ឆ្នាំ នឹងចូលរួមជាមួយមាន់គកបារាំង ប៉ះក្រុមជម្រើសជាតិអាល់បានី ថ្ងៃសៅរ៍ចុង សប្តាហ៍នេះ មុនបន្តជួបអង់ដូរ៉ា នៅរាត្រីថ្ងៃអង្គារ នៃវគ្គជម្រុះ Euro សម្រាប់ឆ្នាំក្រោយនេះ ដោយសារតែមិត្តរួមក្រុម Paul Pogba មានរបួសកជើង ក្នុងជំនួបដែល Manchester United លេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Southampton នាថ្ងៃសៅរ៍សប្តាហ៍មុន។

ក្រៅពី Pogba កីឡាករ​សំខាន់​មួយ​ចំនួន​ទៀត​របស់​បារាំង​ដូច​ជា Aymeric Laporte, Ousmane Dembele និង Kylian Mbappe សុទ្ធ​តែ​មិន​អាច​លេង​បាន​ដោយ​សារ​របួស។ មុន​ឈាន​ជើង​ចូល​ឈុត​ធំ Guendouzi ធ្លាប់​លេង​ឲ្យ​ឈុត U18, U19, U20 និង U21​ របស់​បារាំង៕