ក្រុម​ជម្រើស​ជាតិ​ន័រវែស​ បាន​ប្រកួត​ឈ្នះ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ក្នុង​ក្របខ័ណ្ឌ​ Nations League នូវ​លទ្ធផល​ ២-១ ក្នុង​ថ្ងៃ​នេះ​។

Alexander Milosevic នឹង Erling Haaland
Alexander Milosevic នឹង Erling Haaland

ក្រោយ​ការ​ប្រកួត​ខាង​លើ​ចប់​ ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TV2 Norway ថា​ ខ្សែការពារ​ស៊ុយអែត​ Alexander Milosevic ដៀល​គេ​ថា​ប្រុស​លក់​ខ្លួន​ និង​គំរាម​បំបាក់​ជើង​គេ​ទៀត​ផង​ក្នុង​ពេល​​ប្រកួត​។

Haaland បាន​និយាយ​ថា​៖” ជា​ដំបូង​គេ​បាន​ហៅ​ខ្ញុំ​ថា​ជា​ប្រុស​លក់​ខ្លួន​ ហើយ​ខ្ញុំ​សូម​អះអាង​ថា​ខ្ញុំ​មិន​មែន​អញ្ចឹង​ទេ​។ បន្ទាប់​មក​គេ​ក៏​ថា​ទៀត​ថា​ គេ​នឹង​បំបាក់​ជើង​របស់​ខ្ញុំ​។ បន្ទាប់​មក​ ១នាទី​កន្លះ​ក្រោយ​មក​ ខ្ញុំ​ក៏​ស៊ុត​ចូល​។ អញ្ចឹង​ក៏​ល្អ​វិញ​ “។

យ៉ាង​ណា​ទាក់​ទង​នឹង​រឿង​នេះ​ Milosevic ក៏​បាន​ច្រាន​ចោល​ថា​ គេ​មិន​បាន​និយាយ​បែប​ហ្នឹង​ទេ​ ពាក្យ​ដែល​លើក​ឡើង​នេះ​ជា​ពាក្យ​មិន​សមរម្យ​នោះ​ឡើយ​ គេ​មិន​ដែល​និយាយ​អង់គ្លេស​លើ​ទីលាន​នោះ​ទេ​ គេ​មិន​ចេះ​និយាយ​ន័រវែស​ទេ​ ហើយ​ Haaland ក៏​មិន​ចេះ​និយាយ​ស៊ុយអែត​ដែរ​ “។

យ៉ាង​ណា​រឿង​នេះ​ក៏​បញ្ចប់​ត្រឹម​ហ្នឹង​ ដោយ​ការ​ប្រកួត​ខាង​លើ​ Haaland ជា​អ្នក​ស៊ុត​ចូល​ជួយ​ន័រវែស​ឈ្នះ​ទាំង​២គ្រាប់​ ដោយ​ស៊ុត​ចូល​១គ្រាប់​ ស៊ុត​ចូល​ដោយ​ប៉េណាំងទី​១គ្រាប់​៕