ខ្សែប្រយុទ្ធចំណូលថ្មីក្លិប Manchester City កីឡាករ Erling Haaland បានទម្លាយឲ្យដឹងថា លោក Ole Gunnar Solskjaer បានផ្ញើសារមកកាន់រូបគេ ប​ន្ទាប់ពីគេជោគជ័យក្នុងការផ្លាស់មកកាន់ Manchester City។

Ole Gunnar Solskjaer នឹង Erling Haaland
Ole Gunnar Solskjaer នឹង Erling Haaland

ជាការពិតណាស់ កីឡាករវ័យ២១ឆ្នាំខាងលើ បានសម្រេចចិត្តចាកចេញពី Borussia Dortmund ដើម្បីផ្លាស់មកកាន់ Man City ក្នុងតម្លៃខ្លួន ៥១លានផោន (ឬប្រមាណ៦៤លានដុល្លារ)។

កាលពីពេលថ្មីៗនេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អខ្លាំងនៅលើទឹកដីអាល្លឺម៉ង់ តាមរយៈការរកគ្រាប់បាល់បាន ៨៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៨៩ប្រកួត ហើយ រូបគេក៏ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធកំពុងល្អជាងគេម្នាក់នៅលើលោកផងដែរ។

Haaland បាននិយាយថា៖ “ពេលដែលខ្ញុំចុះហត្ថលេខាលេងឲ្យ Man City គាត់បានអបអរសាទរមកកាន់ខ្ញុំ និង ផ្ញើសារ ថា សូមសំណាងល្អក្នុងការដើរទៅលើផ្ទុយពី Manchester United។ ដូចចដែលអ្នកបានដឹងហើយថាគាត់មានឥទ្ធិពលយ៉ាងខ្លាំងលើអាជីពរបស់ខ្ញុំនៅពេលខ្ញុំលេងនៅ Molde ។ គាត់ជាមនុស្សល្អ”៕