ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Erling Haaland ប្រាប់ថា ក្តីសុបិនដ៏ធំបំផុតនៅក្នុងអាជីពរបស់គេ គឺចង់ប៉ះបាល់ត្រឹមតែ ៥ដង ហើយរកគ្រាប់បាល់ឱ្យបាន ៥ គ្រាប់ក្នុងមួយប្រកួតតែម្តង។

Erling Haaland
Erling Haaland

ជាការពិតណាស់ នៅរដូវក្តៅនេះ Haaland ត្រូវបាន Manchester City ទិញយកពី Borussia Dortmund ក្នុងតម្លៃ ៦៣ លានដុល្លារអាមេរិក ខណៈរដូវកាលដំបូងជាមួយក្រុមមេឃខៀវ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស វ័យ ២២ ឆ្នាំកំពុងតែបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ពោលក្នុងការបង្ហាញខ្លួន ៩ ប្រកួត រូបគេរកបាន ១៤ គ្រាប់។

ដកស្រង់ពីកាសែត ESPN FC ខ្សែប្រយុទ្ធ Haaland បាននិយាយពីក្តីសុបិនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនយ៉ាងដូច្នេះថា៖ “ក្តីសុបិនរបស់ខ្ញុំគឺចង់ប៉ះបាល់ ៥ ដង ហើយរកគ្រាប់បាល់ឱ្យបាន ៥ គ្រាប់តែម្តង។ នោះហើយគឺជាក្តីសុបិនដ៏ធំបំផុតនៅក្នុងអាជីពរបស់ខ្ញុំ”៕