Haaland រកបាន៨គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៤ប្រកួតឲ្យ Dortmund
ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland នៅតែបន្តរកគ្រាប់បានឲ្យ Borussia Dortmund កាលពីយប់មិញ ត្បិតមិនអាចជួយក្រុមឈ្នះឲ្យឡើងទៅវគ្គបន្តនៃការប្រកួតពានរង្វាន់លំដាប់ទី២ អាល្លឺម៉ង់ German DFB Cup ឆ្នាំ២០២០ ក្រោយចាញ់ម្ចាស់ផ្ទះ Werder Bremen ៣-២។

១គ្រាប់របស់សមាជិកថ្មីដែលទើបចូលរួមជាមួយ Dortmund នាខែមករា ឆ្នាំ២០២០ នេះ គឹបានកើតឡើងនៅនាទីទី៦៧ ដែលជាគ្រាប់ទី៨ ក្នុងចំណោម ៤ប្រកួតរបស់គេក្នុងក្លឹបអាល្លឺម៉ង់មួយនេះ ពោលគឺនៅពេលម្ចាស់ផ្ទះ Bremen បានបើកការនាំមុខ ២-០ ទៅហើយនៅនាទីទី១៣ និងនាទីទី៣០។
យ៉ាងណាក៏ដោយ Rashica ជាអ្នករកបានគ្រាប់ទី៣ ឲ្យ Bremen នៅនាទី៧០ មុនពេល Reyna រកបានតែ ១គ្រាប់ទៀតឲ្យ Dortmund មុនត្រឡប់ទៅផ្ទះវិញ។
Haaland បានងើបពីកៅអីបម្រុងតាមបាន១គ្រាប់វិញឲ្យ Dortmun ដែលជាគ្រាប់ទី៨ ក្នុងការលេង៨ប្រកួត ចាប់តាំងផ្ទេរពីខែមករា។ Milot Rashica ជាអ្នករកគ្រាប់ទី៣ឲ្យ Bremen មុនពេល Giovanni Reyn ទាត់ចូលគ្រាប់ទីពីរឲ្យ Dortmund
គួរបញ្ជាក់ថា ១គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យខ្សែប្រយុទ្ធទើបមានវ័យ ១៩ឆ្នាំ សញ្ជាតិន័រវេសកើនគ្រាប់ស៊ុតបាន ២៦គ្រាប់ក្នុងចំណោលចូលលេងបាន ៣២ប្រកួតទាំងក្នុងក្លឹប Borussia Dortmund និង RB Salzburg របស់អូទ្រីសនារដូវកាលនេះ និងក៏ជាអ្នកស៊ុតហែតទ្រីក (៣គ្រាប់) មុនគេនៅ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ទៀតផង៕