Haaland លួចសួរពត៍មានអំពីក្លឹប Real Madrid ពី Odegaard
កីឡាករ Martin Odegaard បានទម្លាយថា មិត្តរួមសញ្ជាតិ Erling Haaland បានសួរនាំគាត់អំពីព័ត៌មានមួយចំនួននៅ Real Madrid ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រូបនេះក៏កំពុងមានព័ត៌មានចង់ចាកចេញពី Borussia Dortmund ផងដែរ។

ជាការពិតណាស់ អំឡុងពេលថ្មីៗនេះ Haaland ហាក់មានទំនាក់ទំនងផ្ទេរទៅកាន់ក្រុម Barcelona និង Manchester City ខ្លាំងមែនទែនប៉ុន្តែសម្រាប់រយៈពេលចុងក្រោយនេះរូបគេត្រូវបានគេដឹងថា បែជាមានដំណឹងផ្ទេរទៅកាន់ក្រុមមេឃខៀវខ្លាំងជាងទៅវិញ។ ទោះបីយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះក៏ត្រូវបាន Real Madrid និង Manchester United កំពុងចាប់អារម្មណ៍ផងដែរ។
ដ្បិត Haaland កំពុងមានទំនាក់ទំនងផ្ទេរខ្លាំងជាមួយ Man City, ប៉ុន្តែរូបគេក៏ទំនងមានការចាប់អារម្មណ៍ទៅលើក្លិប Real Madrid ផងដែរ បន្ទាប់ពីថ្មីៗនេះរូបគេបានលួចសួរព័ត៌មានខ្លះអំពីក្រុមម្ចាស់ជើងឯក Champions League ១៣ សម័យ។
ទាក់ទងនឹងរឿងខាងលើ Odegaard ដែលជាអតីតកីឡាកររបស់ Real Madrid និងបច្ចុប្បន្នកំពុងលេងនៅ Arsenal បាននិយាយយ៉ាងដូច្នេះថា៖ “ពួកយើងគឺជាមិត្តល្អនឹងគ្នា ដូច្នេះពួកយើងតែងតែជជែកគ្នានូវរឿងជាច្រើនដូចជារឿងដែលខ្ញុំធ្លាប់នៅ Real Madrid ជាដើម។ Yeah ពួកយើងបានជជែកគ្នាអំពី Real Madrid ប៉ុន្តែវាអត់មានអីពិសេសលើសហ្នឹងទេ”៕