Haaland ស្នើសុំប្រាក់ឈ្នួល 30 លានផោនសម្រាប់ក្លឹបណាចង់បានរូបគេ
22 Oct 2021 - 18:15:19 SHARE
សម្រាប់បណ្ដារក្លឹបដែលចង់បានខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ត្រូវតែហ៊ានចំណាយទៅលើប្រាក់ខែដ៏ខ្ពស់សម្រាប់រូបគេ។

យោងតាម ESPN ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះបានស្នើសុំប្រាក់ឈ្នួលយ៉ាងហោចណាស់ 30 លានផោនក្នុងមួយឆ្នាំ ប្រសិនជាចង់ឲ្យរូបគេចាកចេញពីក្លឹប Borussia Dortmund របស់លីកអាល្លឺម៉ង់។
កន្លងមកមានការរាយការណ៍ថាក្លឹបជាច្រើនរួមមាន Chelsea, Real Madrid, Manchester City និង Manchester United កំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងរូបនេះ។
កីឡាករសញ្ជាតិន័រវែសរូបនេះអាចចាកចេញពីក្លឹប Dortmund ប្រសិនបើក្លឹបណាមួយព្រមបង់ថ្លៃផ្ដាច់កុងត្រារបស់គេចំនួន ៧៥ លានអឺរ៉ូនៅរដូវក្តៅក្រោយនេះ។
Haaland រកបាន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 3 លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន 6 លើកនៅ Bundesliga សម្រាប់ក្លឹបនៅរដូវកាលនេះ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព