កាល​ពី​យប់​មិញ​នេះ Erling Braut Haaland ​នៅ​តែ​ជា​តួឯក​​​​របស់​ក្រុម Dortmund ​បន្ទាប់​ពី​បាន​ស៊ុត​គ្រាប់​​បាល់​យក​ឈ្នះ​ ៣-២ នៅ​ចុង​ម៉ោង​ទៅ​លើ​ក្រុម Hoffenheim ​ក្នុង​ការ​​ប្រកួត​ក្របខណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​ Bundesliga សប្ដាហ៍​ទី​៣ នៅ​ទឹក​ដី​របស់​ខ្លួន​។

Erling Braut Haaland
Erling Braut Haaland

​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Erling Braut Haaland  ​រក​បាន​នៅ​នាទី​ទី​៩០+១​ទៅ​ហើយ ក្រោយ​ពេល​​ក្រុម​ផ្ញៀវ Hoffenheim ស៊ុត​​តាម​បាន​២-២ នៅ​​នាទី​ទី​៩០​។ គ្រាប់​​បាល់​ពី​គ្រាប់​ផ្សេង​ទៀត​របស់​ម្ចាស់​ផ្ទះ Giovanni Reyna នាទី​ទី​៤៩ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ ​​Jude Bellingham នាទី​ទី​៦៩។ ចំណែក​គ្រាប់​បាល់​ពីរ​គ្រាប់​របស់​ក្រុម​ផ្ញៀវ​គឺ​រក​បាន​ដោយ Christoph Baumgartner នាទី​ទី​៦១ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ Munas Dabbur នៅ​នាទី​ទី​៩០​។

រំលឹក​ថា នេះ​ជា​គ្រាប់​បាល់​ទី​៣​របស់​ Erling Braut Haaland នៅ​ក្រប​ខណ្ឌ​អាល្លឺម៉ង់​ Bundesliga ​ដែល​ទើបតែ​ចាប់​ផ្ដើម​បាន​៣​សប្ដាហ៍ ដោយ​ពេល​នេះ Dortmund ក៏​កំពុង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ផង​ដែរ​៕