ខ្សែបម្រើ Hakim Ziyech របស់ក្រុមតោខៀវ Chelsea អាចនឹងចាក់ចេញពីទឹកដីអង់គ្លេសនឹងបន្តអាជីពរបស់គេនៅឯប្រទេសអាល្លឺម៉ង់។

Hakim Ziyech
Hakim Ziyech

បើតាមការអះអាងរបស់ Goal.com ថាកីឡាករវ័យ 28 ឆ្នាំរូបនេះសុខចិត្តចាកចេញពីទឹកដី Stamford Bridge ក្នុងខែមករាខាងមុខនេះ ។

កីឡាករសញ្ជាតិម៉ារ៉ុកមិនពេញចិត្តនឹងពេលវេលាលេងជាប្រចាំក្រោមការដឹកនាំរបស់លោក Thomas Tuchel។

រដូវកាលនេះ Hakim Ziyech បង្ហាញខ្លួននៅ Premier League ត្រឹមតែ 4 ដងប៉ុណ្ណោះសម្រាប់ក្លឹបដែលមានតែ 2 ប្រកួតប៉ុណ្ណោះដែលរូបគេជាប់ជម្រើស 11នាក់ដំបូង។

យោងតាមប្រភពបានឱ្យដឹងថាក្លឹប Borussia Dortmund កំពុងស្វែងរកខ្សែបម្រើដើម្បីពង្រឹងក្រុមរបស់ពួកគេ ហើយ Ziyech គឺពិតជាជម្រើសដែលសមនឹងទទួលបានការពិចារណាយ៉ាងម៉ត់ចត់៕