photo of Hamza Choudhury
Hamza Choudhury  ធ្វើ​ឱ្យកីឡាករ​ Salah ​រងរបួស

កីឡាករ​ Hamza Choudhury ​ខ្សែ​បម្រើ​របស់​ក្រុម Leicester City ​ត្រូវ​អ្នក​គាំទ្រ​នៅ​អង់គ្លេស​មើល​ងាយ ​រើស​អើង​ពូជ​សាសន៍​អស់​ស្ទះ​កាល​ពី​យប់មិញ  ក្រោយ​បង្ក​កំហុស​លើ Mohamed Salah ​របស់​ក្រុម Liverpool ឱ្យ​របួស​។ការ​ប្រកួត​យប់មិញ ​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-១។ ​

photo of Mohamed Salah
កីឡាករ Mohamed Salah រងរបួស

ក្នុង​ការ​ប្រកួត​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន រហូត​ដល់​មាន​អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​រើសអើង​ពូជ​សាសន៍​ថែម​ទៀត​ផង​។ ​ខ្សែ​បម្រើ Hamza Choudhury ​របស់ Leicester ​ក្រោយ​ពី​បង្ក​កំហុស​លើ Mohamed Salah ​ហើយ ​ត្រូវ​អ្នក​គាំទ្រ​មើល​ងាយ​យ៉ាង​ខ្លាំង។

photo of Hamza Choudhury
Hamza Choudhury ​ខ្សែ​បម្រើ​របស់​ក្រុម Leicester City

នៅ​លើ​បណ្ដាញ​សង្គម​អ្នក​គាំទ្រ​ក្រុម​នៅ​អង់គ្លេស ​បាន​ហៅ​កីឡាករ​មាន​ម្ដាយ​ជា​ជន​ជាតិ​បង់ក្លាដេស​ថា​ជា​ស្វា​នៅ​អាស៊ី។ ​ហើយ​ខ្លះ​ទៀត ​ក៏​សរសេរ​ថា Hamza Choudhury ​ជា​កីឡាករ​ស្បែក​ខ្មៅ​អាក្រក់​បំផុត ដែល​ពួកគេ​បាន​ជួប។ ​ដោយ​ឡែក​ការ​រើសអើង​នេះ ​មិន​មែន​ទើប​តែ​កើត​មាន​ឡើង​នា​រដូវកាល​នេះ​ទេ ​កន្លង​មក​ក៏​មាន​កីឡាករ​ត្រូវ​អ្នក​គាំទ្រ​មើល​ងាយ​ដូច្នេះ​ដូចជា Marcus Rashford ​និង​ Paul Pogba៕