ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham Hotspur អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

Harry Kane
Harry Kane

កាសែត The Times បានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសជឿជាក់ថាម្ចាស់ក្លឹបរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឱ្យរូបគេចាក់ចេញទៅ។

ប្រធានក្លិប Tottenham លោក Daniel Levy បានដាក់តម្លៃ Harry Kane ប្រហែល ១៥០ លានផោន។ ខណះដែលកីឡាករ Kane ផ្ទាល់ក៏បានប្រាប់ក្លឹបថាគាត់ចង់ចាកចេញហើយជម្រើសដែលគាត់ពេញចិត្តគឺ Manchester City ព្រោះគាត់ចង់ឈ្នះពានរង្វាន់។

ក្លឹបទទូចមិនមានចេតនាលក់កីឡាកររូបនេះទេ។ ទោះយ៉ាងណាកីឡាករវ័យ ២៨ ឆ្នាំរូបនេះជឿជាក់ថាក្លឹប Tottenham មានការផ្លាស់ប្តូរចិត្តនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយកំពុងឆ្ពោះទៅរកការអនុញ្ញាតិឱ្យគាត់ទៅខណៈពួកគេត្រូវការប្រាក់ដើម្បីមកពង្រឹងក្នុងក្រុមផងដែរ។