តាមសេចក្ដីរាយការណ៍ក្លិប Real Madrid បានសម្លឹងមើលឃើញខ្សែប្រយុទ្ធជួរមុខរបស់ Tottenham Hotspur កីឡាករ Harry Kane សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។

photo of Harry Kane
កីឡាករ Harry Kane

ប្រធានក្រុមរបស់ជម្រើសជាតិតោកំណាចអង់គ្លេស Kane មិនទាន់បានឈ្នះពានណាមួយនៅឡើយក្នុងអាជីពជាកីឡាកររបស់ខ្លួន។ ជាមួយគ្នានេះ អតីតវីរបុរសរបស់ Man UTD លោក Rio Ferdinand ចង់ឲ្យខ្សែប្រយុទ្ធជំនាញជើងស្ដាំរូបនេះ ចាកចេញពីកីឡដ្ឋាន White Hart Land របស់ Spurs ដើម្បីស្វែងរកជោគជ័យថ្មី។

photo of Harry Kane
photo of Harry Kane

ប្រភពចេញពីក្នុងប្រទេសអេស្ប៉ាញ ប្រធានក្លិប Real Madrid លោក Florentino Perez ចង់ចំណាយលុយធំនាំយក Kane មកកាន់កីឡដ្ឋាន Santiago Bernabeu សម្រាប់ទីផ្សាររដូវក្ដៅលើកក្រោយ។ ខណៈកិច្ចសន្យារវាង Kane និងមាន់ខ្នាយមាស នៅមានសុពលភាពដល់ឆ្នាំ២០២៤ ឯណោះ។

គួរបញ្ជាក់ផងដែរថា Kane រកបានគ្រាប់បាល់ ១៦៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនសរុប ២៥៩ប្រកួតឲ្យ Spur ខណៈរដូវកាលថ្មីដែលទើបតែចាប់ផ្ដើមនេះខ្សែប្រយុទ្ធពាក់លេខ១០ រកបាន ៤គ្រាប់ហើយ៕