ក្រុម Tottenham ត្រៀមនឹងផ្តល់ឱ្យ Harry Kane នូវប្រាក់ឈ្នួលខ្ពស់ក្រោយពីការបង្ហាញដ៏អស្ចារ្យរបស់គាត់សម្រាប់ក្លឹប។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាទីក្រុងឡុងដ៍កំពុងសម្លឹងមើលដើម្បីធ្វើឱ្យ Kane ក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពបាល់ទាត់។

photo of Harry Kane
Harry Kane of Tottenham Hotspur

កីឡាករអន្តរជាតិអង់គ្លេសឬុបនេះ បច្ចុប្បន្នរកប្រាក់ចំណូលបាន 110.000 ផោនក្នុងមួយសប្តាហ៍ ហើយគាត់មានចំណាត់ថ្នាក់លេខ 35 ក្នុងបញ្ជីតារាដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតក្នុងក្របខ័ណ្ឌ Premier League ។

ប៉ុន្តែកិច្ចព្រមព្រៀងថ្មីនេះត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហែល 200,000 ផោនក្នុងមួយសប្តាហ៍។ ហើយតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Raheem Sterling បច្ចុប្បន្នមានប្រាក់ខែខ្ពស់បំផុតដោយទទួលបានប្រាក់ខែប្រហែល 180.000 ផោនប៉ុណ្នោះក្នុងមួយសប្តាហ៍ ។

ជាការពិតណាស់ដោយសារមានការចាំអារម្មណ៍ពីកំពូលៗជាច្រើន ទើបក្លឹបផ្តល់នូវកិច្ចព្រមព្រៀងថ្មីដែលមានតម្លៃ 200,000 ផោនក្នុងមួយសប្តាហ៍ដើម្បីចៀសវាងការចាំអារម្មណ៍ពីក្លឹបដ៏ទៃ ។

ប្រភពពី៖ Sportslens