កីឡាករ Harry Kane បាននិយាយថា គាត់មានសេចក្តីរីករាយដែលបានស៊ុតបញ្ចូលទីច្រើនជាង Lionel Messi និង Cristiano Ronaldo ក្រោយពីស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងជ័យជម្នះ 5-2 របស់ Tottenham លើក្រុម Southampton ដែលបានបញ្ជូនកំណត់ត្រាដ៏ល្បីល្បាញនៅក្នុងឆ្នាំ2017 នេះ ។

photo of Harry Kane
Harry Kane of Tottenham Hotspur

Kane បានស៊ុតបញ្ចូលទីសរុបចំនួន 56គ្រាប់ នៅក្នុងចំណោមការបង្ហាញខ្លួន 52ប្រកួត ខណៈដែល Messi ស៊ុតបាន 54គ្រាប់ ក្នុងចំណោម 64ប្រកួត និង Cristiano Ronaldo ស៊ុតបាន 53គ្រាប់។

Kane បាននិយាយប្រាប់ទូរទស្សន៍ Sky Sports ថា ពួកគេគឺជាកីឡាករដ៏អស្ចារ្យបំផុតរបស់ពិភពលោក ។ ខ្ញុំពិតជាមានមោទនភាពណាស់។ Messi និង Ronaldo បានគ្រប់គ្រងបាល់ទាត់អស់រយៈពេលជាយូរមកហើយ។ វាជាមោទនភាពមួយ ដែលខ្ញុំត្រួវបានប្រៀបធៀបនឹងអ្នកទាំងពីរ ។

ប្រភពពី៖ reuters