ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Harry Kane បាន​និយាយ​ថា​ខ្លួន​មិន​រំពឹង​អាច​​រក​បាន​​៣​គ្រាប់​​ម្នាក់​ឯង ( hat-trick ​) សម្រាប់​ការ​ប្រកួត​យប់​មិញ​ឡើយ ​​ដោយសារ​ខ្លួន​​ត្រូវ​ប្ដូរ​ចូល​នៅ​នាទី ​៥៩ ​ជំនួស​កីឡាករ​ Dane Pharrell Scarlett ពោល​គឺ​លេង​ត្រឹម​ ៣១នាទី​ចុង​​ក្រោយ​ ​នៃ​ការ​ប្រកួត UEFA Conference League ក្នុង​ការ​ប្រកួត​ដែល​​ Tottenham Hotspur យក​ឈ្នះ​ទៅ​លើ​ក្រុម​ Mura ៥-១​។

Harry Kane
Harry Kane

Kane រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នៅ​នា​ទី​ទី​ ៦៨,៧៧,៨៨ ​ក្នុង​វគ្គ​ទី ​២។ ចំណែក​គ្រាប់​បាល់​ពីរ​គ្រាប់​ទៀត​​រក​បាន​ដោយ​ Dele Alli នៅ​នាទី​ទី​៤ ​​ដោយ​បាល់​ប៉េណាល់ទី និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ Giovani Lo Celso នៅ​ ៤ នា​ទី​បន្ទាប់​។ 

ទាក់​ទង​ការ​ប្រកួត​ខាង​លើ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និ​យាយ​ថា គ្រប់​​​ខ្សែ​ប្រយុទ្ធ​តែង​ចង់​រក​ឲ្យ​បាន​គ្រាប់​បាល់​។ រូប​គេ​មិន​ច្បាស់​ថា​បាន​ចូល​លេង​ផង​ក្នុង​ការ​ប្រកួត​នេះ​ ប៉ុន្តែ​គេ​មាន​ឱកាស​ហើយ​ថែម​ទាំង​អាច​រក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​រហូត​៣​គ្រាប់​ត្រឹម​៣១​នាទី​ចុង​ក្រោយ​នៃ​ការ​ប្ដូរ​ចូល​។

​ជ័យ​ជម្នះ​របស់ Tottenham ​កាល​ពីយប់មិញ​បាន​ធ្វើ​ឲ្យ​ពួក​គេ​កាន់​កាប់​កំពូល​តារាង​នៅ​ពូល G នៃព្រឹត្តិការណ៍​ខាង​លើ​ដោយ​មាន​៤​ពិន្ទុ​ ខណៈ​ដែល​ប្រកួត​ទី ​១ ​លេង​ស្មើ​ក្រុម​ Rennes របស់​បារាំង​ ២-២​៕​​