ខ្សែការពារក្លិប Manchester United កីឡាករ​ Harry Maguire ជឿជាក់ថា ខ្លួនលេងបាល់ល្អ ទើបគ្រូដាក់ឲ្យលេងសឹងគ្រប់ប្រកួត។

Harry Maguire
Harry Maguire

ជាការពិតណាស់ Maguire បានផ្លាស់ពី Leicester មក Man Utd កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៧០លានអឺរ៉ូ (ឬប្រមាណ ៧៥លានដុល្លា) ដែលជាតម្លៃខ្សែការពារដែលថ្លៃបំផុត។ លើសពីនេះផងដែរ​​ Maguire ត្រូវបានរំពឹងថា គេអាចនឹងល្អជាងនេះ ប៉ុន្តែអ្វីបែរជាមិនដូចបំណងទៅវិញ។

Maguire បាននិយាយថា៖ “បើខ្ញុំលេងមិនល្អ ខ្ញុំនឹងមិនមានឈ្មោះក្នុងជម្រើស១១នាក់ បាត់ហើយ ប៉ុន្តែនេះ អ្នកចាត់ការក្រុមឲ្យខ្ញុំមានឈ្មោះលេងរហូត។ ខ្ញុំដឹងថា ខ្ញុំជាប្រធានក្រុម ហើយជាកីឡាករដែលថ្លៃបំផុតទៀត ដូច្នេះហើយ បើក្រុមបរាជ័យ ខ្ញុំនេះហើយ ដែលត្រូវរងការរិះគន់”៕