ប្រធានក្រុមរបស់ Manchester United កីឡាករ Harry Maguire បានលើកឡើងថា ក្រុមបិសាចក្រហម នៅតែបង្កើតកំហុសដដែលៗដូចនឹងរដូវកាលមុន ក្រោយរងបរាជ័យក្រោមថ្វីជើងរបស់ Brighton កាលពីយប់មិញ។

Harry Maguire
Harry Maguire

ជាការពិតណាស់ កាលពីយប់មិញនេះ Man Utd បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជុំវិញពិភពលោកខកចិត្តជាខ្លាំង បន្ទាប់ពីពួកគេបានរងបរាជ័យក្រោមថ្វីជើង Brighton ក្នុងលទ្ធផល ២ទល់នឹង១ នៃការប្រកួតបើកឆាកក្របខណ្ឌ Premier League។

ក្រោយចប់ការប្រកួត Maguire បាននិយាយថា៖ “វាជាសុបិន អាក្រក់ដែលយើងត្រូវបានគេនាំមុខ ២ទល់នឹង០ ក្នុងវគ្គទី១។ វាជាអ្វីដែលយើងត្រូវកែប្រែ បើពុំដូច្នោះទេវានឹងបន្តកើតឡើង។ ការដែលរបូតគ្រាប់បាល់ទី១ បានជះឥទ្ធិពលខ្លាំងមែនទែនដល់កីឡាករទាំង១១នាក់របស់យើងនៅលើទីលាន”៕