photo of Harry Maguire
Harry Maguire បានបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Leicester រហូតដល់ឆ្នាំ២០២៣

Leicester City បានប្រកាសឆ្លងកាត់បណ្ដាញផ្សព្វផ្សាយផ្លូវការថា Maguire បានចុះហត្ថលេខាថ្មីមួយ។ កីឡាករ Harry Maguire បានចុះកិច្ចសន្យាថ្មីបន្តដែលមានតម្លៃ២០លានផោនជាមួយក្លឹប Leicester រហូតដល់ឆ្នាំ២០២៣ បន្ទាប់ពីក្លឹប Man Utd បរាជ័យក្នុងផ្ទេរខ្លួន។

ភាពរីកចំរើនរបស់គាត់នាំឱ្យមានការចាប់អារម្មណ៍ពីក្រុមកំពូលនៃក្របខ័ណ្ឌ Premier League ។ Tottenham Hotspur និងជាពិសេស Manchester United ត្រូវបានផ្សាភ្ជាប់ការចាប់អារម្មណ៍ទៅលើMaguire ផងដែរ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានអោយដឹងថា គ្រូបង្វិកលោក Jose Mourinho បានរៀបចំដើម្បីចំណាយប្រាក់ជាច្រើនទៅលើខ្សែការពាររូបនេះផងដែរ ។ បើទោះជាយ៉ាងណា Leicester បានបដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងណាមួយឡើយ។

photo of Harry Maguire
Harry Maguire បានបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Leicester រហូតដល់ឆ្នាំ២០២៣

កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានចុះកិច្ចព្រមព្រៀងថ្មីបន្តរយៈពេល៥ឆ្នាំទៀតនៅពហុកីឡាដ្ឋាន King Power ហើយប្រាក់ឈ្នួលរបស់កីឡាករវ៏័យ២៥ឆ្នាំរូបនេះនឹងកើនឡើងពី៤៥.០០០ផោនដល់៨០.០០០ផោនក្នុងមួយសប្តាហ៍។ កិច្ចសន្យានេះនឹងចង់ជើង Maguire រហូតដល់ឆ្នាំ២០២៣។

កិច្ចសន្យានេះក៏ផ្តល់ជូនចំពោះការបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្សែការពារកណ្តាលរូបនេះ ចាប់តាំងផ្ទេរមកពីក្លឹប Hull កាលពីរដូវក្តៅឆ្នាំមុន។ កិច្ចសន្យាបច្ចុប្បន្នរបស់ Maguire នៅសល់រយៈពេលបួនឆ្នាំទៀត ប៉ុន្តែ Leicester បានកែសម្រួលលក្ខខណ្ឌនៃកិច្ចសន្យានេះ ដើម្បីការពារពីចំណាប់អារម្មណ៍របស់ក្លឹបផ្សេងៗ។