ខ្សែបម្រើ Kai Havertz របស់ក្រុមតោខៀវ Chelsea បានសម្តែងក្តីសង្ឃឹមថាគាត់នឹងមានរដូវកាលល្អជាងរដូវកាលនេះ។

Kai Havertz
Kai Havertz

Havertz៖“ខ្ញុំដឹងថាវាជារដូវកាលដ៏លំបាកសម្រាប់ខ្ញុំមិនមែនជាអ្វីដែលល្អបំផុតនោះទេ។ ប៉ុន្តែខ្ញុំដឹងថាវានឹងចំណាយពេលពីរបីខែទៀតដើម្បីសម្របខ្លួនទៅនឹងលីកប្រទេសអង់គ្លេស។ នូវ ២ ទៅ ៣ ខែចុងក្រោយខ្ញុំមានអារម្មណ៍ជឿជាក់ខ្ពស់។ ខ្ញុំលេងបានល្អរកគ្រាប់បាល់បញ្ចូលទីនឹងជួយ Assist ឲ្យមិត្តរួមក្រុមផង។ នោះជាអ្វីដែលខ្ញុំចង់ធ្វើ។ ពិតណាស់វាមិនមែនជារដូវកាលដ៏ល្អបំផុតរបស់ខ្ញុំទេប៉ុន្តែខ្ញុំតែងតែទន្ទឹងរង់ចាំនិងព្យាយាមធ្វើអស់ពីសមត្ថភាពដើម្បីជួយក្រុម។ ខ្ញុំដឹងថាខ្ញុំអាចធ្វើបានល្អប្រសើរជាងមុនហើយខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើបានល្អប្រសើរនៅរដូវកាលក្រោយ”។