Eden Hazard
Eden Hazard ​ខ្សែ​ប្រយុទ្ថរបស់ Real Madrid

ខ្សែ​ប្រយុទ្ធ Eden Hazard ​និយាយថា Real Madrid ​នា​រដូវ​កាល​នេះ ដាក់​គោលដៅ​យក​ទាំង​ La Liga ​និង​ពាន​រង្វាន់​ UEFA Champions League ​។

photo of Eden Hazard

ក្រុម Real Madrid ​នឹង​ត្រូវ​លេង​ទល់​ក្រុម Club Brugge ​នៅ​រាត្រី​នេះ​ហើយ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ​នេះ​ជា​ការ​ប្រកួត​សំខាន់​បំផុត​របស់ Real Madrid ​ព្រោះ​ថា​ប្រកួត​ទី​១​កន្លង​ទៅ ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង PSG ​៣-០ ​ទៅ​ហើយ។ ដូច្នេះ ​ប្រកួត​ទី​២​នៅ​យប់​នេះ គឺ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​មិន​អាច​បរាជ័យ​បាន​ទេ។

photo of Eden Hazard

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម  កីឡាករ​ចំណូល​ថ្មី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ទើប​ទិញ​ចូល Hazard ​បាន​បោះ​សម្ដី​ថា​៖ “Real Madrid ​ចង់​ឈ្នះ​ទាំង La Liga ​និង Champions League។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា​សម្រាប់​ក្រុម​នេះ ​ខ្ញុំ​គឺ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ផ្លាស់​ប្ដូរ​ទៅ​១​កម្រិត​ទៀត។ អ្នក​គាំទ្រ​និង​សមាជិក​ក្រុម​តែងតែ​ទាមទារ​ច្រើន​ពី​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​យល់​រឿង​នេះ​ដែរ”៕