0909d1b0-d6f9-11e9-bcef-76c92afd4ed1
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
ផ្លូវការ! Arsenal នាំយកបានអ្នកចាំទីមួយរូបពី MLS
ក្លឹប Arsenal បាននាំយកបានអ្នកចាំទី Matt Turner ជាផ្លូវការនៅក្នុងថ្ងៃនេះពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ដែលនៅទឹកដីសហរដ្ឋអាមេរិក។ ខាងក្លឹបកាំភ្លើងធំបានចំណាយជាង ៨.៥លានដុល្លារ ដើម្បីទិញយក អ្នកចាំទីខាងលើដោយចុះកុងត្រាក្នុងរយៈពេលវែង។ ខាងក្លឹបថ្នាក់ដឹកនាំក្លឹប Arsenal សុទ្ធតែពេញចិត្តនឹងការផ្លាស់របស់ Turner មកកាន់ក្លឹបរបស់ខ្លួនដោយថាគេជាអ្នកចាំទីដ៏មានបទពិសោធន៍ម្នាក់នៅ MLS ។ អ្នកចាំទីរូបនេះនឹងពាក់អាវលេខ៣០ នៅពេលផ្លាស់មក Arsenal ដោយមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅពេលឆាប់ៗដើម្បីត្រៀមចាប់ផ្ដើមរដូវកាលថ្មីផងដែរ៕
27 Jun 2022
Football News
Thiago Alcantara បានសរសើរ Henderson គឺជាខ្សែបម្រើល្អបំផុត
Thiago Alcantara លើកឡើងដោយមិនលាក់លាមថា Jordan Henderson គឺជាខ្សែបម្រើល្អបំផុតម្នាក់ ដែលគេធ្លាប់លេងជាមួយ។ ជាការពិតណាស់ Thiago គឺជាកីឡាករដែលមានបទពិសោធន៍ជោគជាំម្នាក់ ហើយគេធ្លាប់បានលេងជាមួយខ្សែបម្រើឆ្នើមៗជាច្រើន ក្នុងនោះមានទាំង Andrea Iniesta និង Xavi Hernandez ជាដើម ប៉ុន្តែរូបគេបានជ្រើសរើសយក Henderson ដែលជាមិត្តរួមក្រុមថ្មីនៅ Liverpool របស់ខ្លួន ថាជាខ្សែបម្រើដ៏ឆ្នើមម្នាក់៕ ដកស្រង់ពាក្យសម្តីដើមពីកាសែត ESPN UK Thiago បាននិយាយយ៉ាងដូច្នេះថា៖ “គាត់ Henderson គឺជាខ្សែបម្រើល្អបំផុតម្នាក់ ដែលខ្ញុំធ្លាប់បានលេងជាមួយនៅក្នុងជីវិតរបស់ខ្ញុំ”៕
26 Jun 2022
Football News
លោក Kevin Campbell ប្រាប់ឲ្យ Liverpool លក់ Joe Gomez ជាបន្ទាន់
លោក Kevin Campbell ឲ្យ Liverpool លក់ខ្សែការពារ Joe Gomez ចេញពីក្លិប ជាបន្ទាន់។ ជាការពិតណាស់ Gomez នៅសល់កុងត្រាជាមួយ Liverpool រហូតដល់២ឆ្នាំទៀតឯណោះ ក៏ប៉ុន្តែដោយសារ Matip និង Konate បង្ហាញទម្រង់លេងបានល្អជាង ទើបធ្វើឲ្យ Gomez មិនមែនជាជម្រើសចម្បង របស់ Liverpool តទៅទៀត។ Gomez បង្ហាញខ្លួនបានតែ ២១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ក៏ព្រោះតែ តួនាទីរបស់គេ ត្រូវមិត្តរួមក្រុមដទៃទៀត ដែលមានទម្រង់លេងល្អជាង រ៉ាប់រង ជំនួសអស់។ លោក Campbell បាននិយាយថា៖ “ខ្ញុំគិតថា គេគួរតែ ដើរចេញ ពេលមានសំណើណាសមស្រប ចូលមក។ បញ្ហាដែលគេគួរចាកចេញនោះ ព្រោះតែ គេលេងបាល់មិនបានគ្រប់គ្រាន់។ប្រសិនបើគេនៅតែជាជម្រើសដំបូងរបស់ក្រុម ខ្ញុំមិនថាទេ តែនេះ គេដូចជា ជម្រើសទីបួន សម្រាប់ក្រុមហើយ គេគួរតែចាកចេញល្អជាង”៕
26 Jun 2022
Football News
ប្រធានក្លិប Chelsea លោក Todd Boehly កំពុងណាត់ជួបជាមួយភ្នាក់ងាររបស់ Ronaldo
ប្រធានក្លិបថ្មីរបស់ Chelsea លោក Todd Boehly ត្រូវបានគេរាយការណ៍ថា កំពុងតែណាត់ជួបជាមួយនឹងលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Cristiano Ronaldo ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមកកាន់កីឡដ្ឋាន Stamford Bridge។ ជាការពិតណាស់ ក្រោយមិនមានកៅអីលេងក្នុងពានរង្វាន់ Champions League គឺ Ronaldo តែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពី Man Utd ខណៈ ក្លិបដែលសារព័ត៍មានតែងតែចុះផ្សាយគេអាចចូលរួមនោះ គឺ មាន Real Madrid, Bayern Munich និង Paris Saint Germain ជាដើម។ បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាលោក David Ornstein បានលើកឡើងថា Ronaldo ពេញចិត្តក្នុងការបន្តលេងនៅ Man Utd ប៉ុន្តែ Man Utd ហាក់មិនមានភាពច្បាស់លាស់ជាមួយគេ ខណៈ លោក Todd កំពុងតែព្យាយាមទាក់ទងភ្នាក់ងារ Ronaldo ដើម្បីបង្កើនលទ្ធភាពនៃការផ្ទេរនេះកើតឡើងបាន៕
26 Jun 2022
Football News
Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយនូវរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។ យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo នឹងបន្តលេងនៅ Man Utd សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ហើយ ក្លិបក៏នឹងមិនបើកកិច្ចពិភាក្សាណាមួយក្នុងការដាក់រូបគេនោះទេ៕
26 Jun 2022
Football News
ជើងចាស់ Darren Bent ផ្ដល់យោបលឲ្យក្លឹប Chelsea ជ្រើសរើស Sterling ជាជាង Neymar
ជាការពិតណាស់ មួយរយៈក្រោយក្លិបតោខៀវ Chelsea កំពុងមានដំណឹងចចាមអារ៉ាម ពាក់ព័ន្ធ នឹងការផ្ទេរយក ខ្សែប្រយុទ្ធ Raheem Sterling និង Neymar ខណៈ ជើងចាស់ Darren Bent យល់ឃើញថា Chelsea គួរជ្រើសរើសយក Sterling ។ បើយោងតាមកាសែត The Athletic ក្លិប Chelsea ចាប់អារម្មណ៍ចង់បាន Sterling ដែលមានសល់កុងត្រាត្រឹម១ឆ្នាំគត់នៅ Man City ។ ដោយឡែក កីឡាករ Neymar នៅសល់កុងត្រា៣ឆ្នាំទៀត ជាមួយ Paris Saint-Germain ហើយ Chelsea ជាបេក្ខភាពចំបងមួយ ដែលអាចផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល នៅរដូវក្ដៅនេះ ។ បន្ថែមពីនេះ ក្រៅពី Chelsea ក្លិបមួយចំនួនទៀត ដូចជា Newcastle, Barcelona និង Real Madrid ក៏មានដំណឹងពាក់ព័ន្ធនឹង
25 Jun 2022