Eden Hazard មិនមានគម្រោងចាកចេញពី Chelsea ទេនៅខែមករា។ ប៉ុន្តែគាត់សារភាពថាគាត់នឹងពិចារណាអនាគតរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះសារជាថ្មី។

Hazard ខ្ញុំនឹងពិចារណាលើអនាគតជាមួយតោខៀវ Chelsea ចុងរដូវកាលនេះ
Hazard ខ្ញុំនឹងពិចារណាលើអនាគតជាមួយតោខៀវ Chelsea ចុងរដូវកាលនេះ

កីឡាករសញ្ចាតិប៊ែលហ្ស៊ិករូបនេះនៅតែបន្តភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លឹប Real Madrid បន្ទាប់ពីពួកគេលក់ខ្សែប្រយុទ្ធ Ronaldo ចេញ។ រឿងកុងត្រាបច្ចប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ 2020។

កីឡាករវ័យ 27 ឆ្នាំរូបនេះមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Chelsea លោកបាននិយាយប្រាប់សារព័ត៌មាន Sporza នៅពេលសួរអំពីអនាគតរបស់គាត់ថា៖

«ការប្រកួតប្រជែងមានរយៈពេលប្រាំពីរឬប្រាំបីខែបន្ទាប់ពីនោះ អ្នកទាំងអស់គ្នានឹងមើលឃើញអ្វីដែលនឹងកើតឡើងចំពោះរូបខ្ញុំ។ លោក Sarri មានទស្សនវិជ្ជាបាល់ទាត់ដូចខ្ញុំដែរ។ គាត់តែងតែគិតពីបាល់។ របៀបដែលយើងជាអ្នកលេងគិតអំពីបាល់ទាត់ក៏ជាវិធីរបស់គាត់ផងដែរ»

ប្រភព៖ Metro