ខ្សែប្រយុទ្ធ Eden Hazard បាននិយាយថាគាត់ មិនចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនៅពីខែមករាខាងមុខនេះទេ។ ប៉ុន្តែលោកបានសារភាពថាលោកនឹងចាកចេញពីក្លឹបនេះនៅរដូវក្រោយ។

Hazard ថាខ្លួនមិនចាកចេញពី Chelsea នៅខែមករា ទែប៉ុន្តែចប់រដូវកាលនេះ
Hazard ថាខ្លួនមិនចាកចេញពី Chelsea នៅខែមករា ទែប៉ុន្តែចប់រដូវកាលនេះ

Hazard​ ពេល​នេះ​កំពុង​លេង​​នៅ​រដូវ​កាល​ទី​7​នៅ​កីឡដ្ឋាន Stamford Bridge ប៉ុន្តែ​គេ​ត្រូវ​បាន​ទាក់ទង​ជា​រឿយ​ៗ​​ក្នុង​ការ​ផ្លាស់​ទៅ​ក្លឹប​យក្ស​នៅ La Liga គឺ Real Madrid។ កីឡាករ​សញ្ជាតិ​​បែលហ្ស៊ិក​ដែល​សល់​កុងត្រា​ដល់​ឆ្នាំ​2020 បាន​និយាយ​ថា គេ​​អាច​នឹង​ផ្លាស់​ចេញ​ ក្រោយ​ចប់​រដូវ​កាល​ ប៉ុន្តែ​ក៏​អាច​ពង្រីក​កិច្ចសន្យា​បន្ថែ​មនៅ Chelsea​ ដូច​គ្នា។

នៅក្នុងបទសម្ភាសន៍មួយជាមួយ Canal Football Club ខ្សែប្រយុទ្ធវ័យ 27ឆ្នាំរូបនេះបាននិយាយ៖ «ខ្ញុំនៅសល់ 1ឆ្នាំទៀតជាមួយ Chelsea។ ខ្ញុំមិនអាចមើលឃើញខ្លួនឯងចាកចេញពីក្លឹបនេះនៅខែមករាទេ ខ្ញុំនឹងមិនធ្វើបែបនោះទៅកាន់ក្លឹបអ្នកគាំទ្ររបស់ខ្ញុំឡើយ។ ខ្ញុំនឹងលេងជាមួយក្លឹបនេះរហូតដល់ចប់រដូវកាលបានខ្ញុំគិតទៀត»

ប្រភព៖ Mirror