photo Eden Hazard
ខ្សែ​បម្រើ Eden Hazard

ខ្សែ​បម្រើ Eden Hazard ​បាន​បញ្ជាក់​ថា​ពាក់​អាវ​លេខ​៧​នៅ​ក្លឹប Real Madrid ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​វា​ជា​លេខ​របស់​វីរបុរស​ក្លឹប​ Real Madrid នេះ​ទៅ​ហើយ​។

Eden Hazard

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អតីត​កីឡាករ Chelsea ​រូប​នេះ​នៅ​តែ​សង្ឃឹម​ថា​ខ្លួន​នឹង​ជោគជ័យ​ជាមួយ​ក្លឹប​ដែល​គេ​ស្រលាញ់​តាំង​ពី​ដើម​មក​នេះ។ ​Hazard ​ថា​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត ​ដើម្បី​ឈាន​ដល់​កម្រិត​កំពូល​ឡើង​វិញ ​ហើយ​គោលដៅ​របស់​គេ​គឺ​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ដែល​ជា​ពាន​គ្រប់​គ្នា​ចង់​បាន។

Eden Hazard

Hazard ​ផ្លាស់​មក Real Madrid ​នេះ​ក្នុង​តម្លៃ​ខ្លួន​សរុប​១៥០​លាន​ផោន ប៉ុន្តែ​មិន​ទាន់​បង្ហាញ​អ្វី​ឱ្យ​សម​នឹង​តម្លៃ​នេះ​នៅ​ឡើយ​ទេ។ ​លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ ​និង​អ្នក​គាំទ្រ​នៅ​តែ​បន្ដ​លើក​ទឹក​ចិត្ត​ដល់​រូបគេ ព្រោះ​នេះ​គ្រាន់​តែ​ជា​រដូវ​កាល​ដំបូង​ប៉ុណ្ណោះ៕