Hazard ថាលោក Lampard បានបង្ហាញថាលោក ជាអ្នកដឹកនាំក្រុមកំពូលម្នាក់
កីឡាករ Eden Hazard ខ្សែបម្រើរបស់ Chelsea ថាលោក Frank Lampard កំពុងបង្ហាញថាលោកជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ ក្រោយពីចូលខ្លួនដឹកនាំក្រុម Chelsea បានយ៉ាងល្អ។

Lampard បានចូលខ្លួនដឹកនាំក្រុមតោខៀវ Chelsea ទាំងដែលក្លឹបនេះជាប់បម្រាមមិនអាចទិញដូរកីឡាករបានឡើយ។ លោកបាន ប្រើប្រាស់និងកោះហៅកីឡាករក្មេងៗជាច្រើននាក់មករួមក្រុម ហើយថែមទាំងលេងបានយ៉ាងល្អថែមទៀត បើទោះជាពេលបើករដូវកាលមិនបានល្អខ្លាំងក៏ដោយ។ ក្រុម Chelsea ពេលនេះ ត្រូវបានគេហៅថាជាក្រុមប្រើយុវជនមានប្រសិទ្ធភាពបំផុត និងកំពុងឈរនៅលេខ៣ក្នុងតារាង Premier League មាន២៦ពិន្ទុ។

ជាមួយការធ្វើបានល្អនេះដែរ Hazard ដែលផ្លាស់ចេញពី Chelsea កាលពីរដូវកាលមុននេះ បាននិយាយពីអតីតក្រុមរបស់ខ្លួនដែរថា៖ “ខ្ញុំស្គាល់ Frank កាលនៅជាកីឡាករ មិនមែនអ្នកចាត់ការទេ ប៉ុន្តែគាត់ជាមនុស្សល្អ។ គាត់បានបង្ហាញរួចហើយ៤ខែមកនេះ ថាគាត់ជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ”៕
