photo of Eden Hazard
Eden Hazard of Chelsea

ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Marca ពេល​សួរ​ថា​ខ្លួន​អាច​នឹង​ទៅ​ចូល​រួម​ Real Madrid ឬ​ទេ? ខ្សែ​ប្រយុទ្ធ​សញ្ជាតិបែលហ្សិក Eden Hazard បាន​សារភាព​ថា អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​ ក្នុង​ពិភព​បាល់​ទាត់។ នេះ​ជា​ការ​ចម្លើយ​របស់​កីឡាករ Chelsea ពេល​សួរ​ទាក់​ទង​នឹង​ក្លឹប​ Real Madrid។

ទោះជាគាត់និយាយបែបនេះក្ដី គាត់បន្ថែមទៀតថា នៅក្នុងកីឡាបាល់ទាត់ ​ក៏​អាច​កើត​ឡើង​បាន​ដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះខ្ញុំសប្បាយរីករាយនៅឯក្លឹបតោខៀវ Chelsea ហើយការផ្តោតអារម្មណ៍របស់ខ្ញុំទាំងអស់ គឺស្ថិតនៅជាមួយតែ Chelsea ប៉ុណ្នោះ ។

ការនិយាយបែបនេះ ហាក់ជាមិនល្អឡើយ​សម្រាប់ Chelsea។ ជាពិសេសចាប់តាំង​ពីចូលឆ្នាំ​ថ្មី 2018 មក ទម្រង់​លេង​របស់​ក្លឹបហាក់ធ្លាក់ចុះខ្លាំង ពោលគឺ ចាញ់ និង​ស្មើ ច្រើនប្រកួត។ រហូត​មក​ទល់​ពេល​នេះ Hazard មិន​ទាន់​បានចុះ​កុងត្រា​ថ្មី​ជាមួយ Chelsea នៅឡើយទេ ឯកុងត្រាបច្ចុប្បន្ន​មានសុពលភាពត្រឹមឆ្នាំ 2020។