ខ្សែបម្រើប្រយុទ្ធ Eden Hazard បានលើកឡើងថា រូបគេនឹងមិនផ្លាស់ចេញពី Chelsea ដើម្បីទៅចូលរួមជាមួយ Real Madrid ក្នុងខែមករា ឆ្នាំ2019 ឡើយ ប៉ុន្តែបានបញ្ជាក់ថា អាចផ្លាស់ចេញពី ក្រុមតោខៀវ Chelsea ដើម្បីឈ្នះពាន Ballon d’Or។

Hazard ថា ខ្លួនមិនចាកចេញពី Chelsea នៅខែមករាទេ
Hazard ថា ខ្លួនមិនចាកចេញពី Chelsea នៅខែមករាទេ

ប្រភព​ជាច្រើន​នៅបែល​ហ្ស៊ិក​ជឿថា Hazard នៅតែបន្ត​មិនទទួល​យក​កិច្ច​ព្រមព្រៀង​ថ្មីជាមួយ Chelsea ដោយ​សង្ឃឹមថា ក្លឹប Real Madrid នឹង​ដាក់សំណើ​ផ្ទេរ​ខ្លួន​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយជាមួយនឹង​កញ្ចប់ទឹកប្រាក់​ដ៏ច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ Hazard បញ្ជាក់ថា គេមិនទៅ Real Madrid ក្នុងខែមករាខាងមុខឡើយ។

ខ្សែប្រយុទ្ធឆ្នើមបែលហ្ស៊ិក វ័យ27ឆ្នាំកាលពីដើមខែនេះបានសារភាពថាការចូលរួម Real Madrid ជាក្ដីស្រមៃរបស់គេតាំងពីតូចមក។ នៅក្នុងសន្និសីទសារព័ត៌មានតំណាងក្រុមជម្រើសជាតិបែលហ្ស៊ិក នៅពេលត្រូវបានសួរថាតើគេត្រូវការទៅលេងនៅអេស្ប៉ាញដើម្បីឈ្នះពានឯកត្តជនកំពូលៗឬយ៉ាងណា? Hazard តបថា «អីចឹងហើយបានជាខ្ញុំចង់ទៅ ប្រហែលហើយ»។ ខណៈដែរកិច្ចសន្យារបស់លោកជាមួយតោខៀវ ផុតកុងត្រានៅឆ្នាំ 2020 ៕

ប្រភពពី៖ BBC