Eden Hazard បានបញ្ជាក់ថា អនាគតរបស់ខ្លួននៅ Chelsea គឹពឹងផ្អែកទៅលើក្លឹបទេគឺ​មិនមែនខ្លួនជាអ្នកសម្រេចទេ។

photo of Eden Hazard
Eden Hazard of Chelsea

ពិតណាស់ថ្មីៗនេះ កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបាននិយាយថា លោកកំពុងតែរង់ចាំមើលសភាពការណ៍របស់ក្លឹប ហើយរង់ចាំមើលថាក្លឹបអាចទិញកីឡាករល្អៗមកពង្រឹងក្រុមបានឬអត់។ ព្រោះខ្លួនចង់ឈ្នះពាននារដូវកាលក្រោយ។

ខ្សែប្រយុទ្ធវ័យ 27ឆ្នាំរូបនេះ មិនទាន់បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយ Chelsea ដែលទទួលបាន​ថ្លៃ​នឿយហត់​ជាង ​40ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍​នៅឡើយទេ។ ប៉ុន្តែគាត់បាននិយាយថា ប្រសិនបើក្លឹបមិនចុះហត្ថលេខាទិញកីឡាករល្អមកបន្ថែមទៀតនារដូវក្ដៅនេះ គាត់អាចនឹងចាកចេញពីក្លឹបតោខៀវ Chelsea នៅលើទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ ទោះបីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួនផុតកំណត់នៅឆ្នាំ 2020 ក៏ដោយ ៕

ប្រភពពី៖ Goal