ខ្សែប្រយុទ្ធរបស់ក្លឹប Chelsea កីឡាករ Eden Hazard ថា បន្ទាប់ពីរយៈពេល 6 ឆ្នាំដ៏អស្ចារ្យនៅ Chelsea ពេលវាលានេះប្រហែលជាពេលវេលាដ៏ល្អសម្រាប់ខ្ញុំដើម្បីស្វែងរកអ្វីដែលខុសប្លែកពីមុនហើយ។

Eden Hazard
Eden Hazard

កាលពីយប់មិញខ្សែប្រយុទ្ធវ័យ26 ឆ្នាំរូបនេះ បានជួយបែលហ្ស៊ិក ផ្តួលអង់គ្លេស 2-0 ក្នុងការប្រកួត FIFA World Cup 2018 ដណ្ដើមយកលេខ3 លោកក៏បានបង្ហើបដែលថា លោកមិនចង់ឱ្យអនាគតរបស់ខ្លួនស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីនោះទេ ខណៈដែល Chelsea ទើប​តែ​បណ្ដេញ​លោក Antonio Conte ចេញ​កាល​ពី​ថ្ងៃ​សុក្រ ជំនួស​វិញ​ដោយ​គ្រូ​ Napoli  លោក Maurizio Sarri។

Hazard បាននិយាយថា៖ ខ្ញុំបានចំណាយពេល 6 ឆ្នាំជាមួយ Chelsea ។ ខ្ញុំបានបង្ហាញខ្លួនយ៉ាងល្អនៅ World Cup ដូច្នេះវាប្រហែលជាពេលវេលាខ្ញុំដើម្បីផ្លាស់ប្តូរហើយ។ តែ Chelsea ជាអ្នកសម្រេចចិត្តចុងក្រោយ ប្រសិនបើពួកគេចង់អោយខ្ញុំទៅ លោកអ្នកដឹងហើយពីទិសដៅដែលខ្ញុំចង់ទៅ។ បន្ទាប់ពីរយៈពេល 6 ឆ្នាំដ៏អស្ចារ្យនៅ Chelsea វាប្រហែលជាពេលវេលាដើម្បីស្វែងរកអ្វីដែលខុសប្លែកពីមុនហើយ។ ខណៈដែលគាត់នៅសល់កុងត្រា 2ឆ្នាំទៀតជាមួយ Chelsea ៕

ប្រភពពី៖ Dailymail