Eden Hazard បានបាននិយាយពីព័ត៌មានលម្អិតនៃការសន្ទនារបស់លោកជាមួយនឹងលោកគ្រូបង្វឹករបសកគេលោក Maurizio Sarri រឿងបញ្ចូះបញ្ចូលគាត់ឱ្យចុះហត្ថលេខាថ្មីជាមួយ តោខៀវ Chelsea។

Hazard និយាយពីពាក្យសម្ដីដែរលោក Sarri បញ្ចុះបញ្ចូលគាត់
Hazard និយាយពីពាក្យសម្ដីដែរលោក Sarri បញ្ចុះបញ្ចូលគាត់

បន្ទាប់ពីការប្រកួត World Cup ចប់ កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះបាននិយាយថាគាត់នឹងពិចារណារឿងចាកចេញពីទឹកដី Stamford Bridge ដោយសារតែការចាប់អារម្មណ៍ពីក្លឹប Real Madrid ជាខ្លាំងនារដូវកាលនេះ។ ប៉ុន្តែពេលនេះគាត់កំពុងនៅភាគខាងលិចទីក្រុងឡុង គឺគាត់មិនចាក់ចេញទៅណាទេ។

ពិតណាស់រដូវកលានេះ Hazard រកគ្រាប់បាល់បាន 7គ្រាប់ហើយក្នុងក្របខ័ណ្ឌ Premier League។ នៅពេលសួរថាតើលោក Sarri បាននិយាយយ៉ាងណាដើម្បីបញ្ចុះបញ្ចូលឱ្យគាត់ស្នាក់ Chelsea បន្តទៀត។ ខ្សែបម្រើប្រយុទ្ធវ័យ 27ឆ្នាំរូបនេះបាននិយាយថា៖ «គាត់ទើបតែប្រាប់ខ្ញុំថាគាត់ចង់ឱ្យខ្ញុំក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក។ ហើយគាត់បានព្យាយាមផ្តល់ទំនុកចិត្តនេះដល់ខ្ញុំហើយគាត់បានសួរខ្ញុំឱ្យរកគ្រាប់បាល់។» នៅពេលខ្ញុំនិយាយជាមួយគាត់គាត់តែងតែនិយាយថា៖ «អ្នកអាចរកគ្រាប់បាល់បានបីគ្រាប់ក្នុងមួយប្រកួត” ។ ប៉ុន្តែអ្នកស្គាល់ពេលខ្លះគាត់ពិបាកប៉ុន្តែខ្ញុំព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព។ នេះសម្ដីរបសលោក Sarri»

ប្រភព៖ Metro