ប្រធានក្លឹប Chelsea ព្រួយបារម្ភថាខ្សែប្រយុទ្ធ Eden Hazard មានចំណាប់អារម្មណ៍លើក្លឹប Real Madrid ក្រោយពីកីឡាករសញ្ចាតិបែលហ្សិករូបនេះ បានច្រានចោលសំណើរកិច្ចសន្យាលើកទីពីរពីក្លឹប ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Hazard នឹងដំណើរការរហូតដល់ឆ្នាំ 2020 ប៉ុន្តែ Chelsea ចង់បានកិច្ចសន្យាជាមួយគាត់ឱ្យបានយូរជាងនេះ ទៅលើលក្ខខណ្ឌដែលប្រសើរជាងមុន ។

photo of Eden Hazard
Eden Hazard of Chelsea

ការផ្តល់ជូនជាលើកដំបូងរបស់ Chelsea ទៅកាន់ Hazard នឹងធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ប៉ុន្តែគាត់បានបដិសេធហើយការបោះពុម្ភផ្សាយរបស់បារាំងព័ត៌មាន RMC បានរាយការណ៍ថា រូបគេបានច្រានចោលការផ្តល់ជូននេះជាលើកទី 2 ហើយ ។

Hazard ដឹងអំពីការចាប់អារម្មណ៍របស់ Real Madrid ហើយទំនងជាត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីសង្កេតមើលថាតើ Zidane នឹងបន្តចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរបស់តោខៀវ Chelsea នេះឬយ៉ាងណា ។

ប្រភពពី៖ metro