photo of Kevin De Bruyne
Kevin De Bruyne has been hailed as the Premier League’s best player.

Eden Hazard បានសារភាពថា Kevin De Bruyne បច្ចុប្បន្នគឺជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ កីឡាករសញ្ចាតិ Belgian រូបនេះក៏ធ្លាប់ជាមិត្តរួមក្រុមនៅ Chelsea ដែរក្នុងរយៈពេលខ្លីមួយមុនពេល De Bruyne ត្រូវបានលក់ទៅឱ្យក្រុម Wolfsburg ក្នុងតម្លៃខ្លួន 18 លានផោននៅក្នុងខែមករាឆ្នាំ 2014 ។

De Bruyne ទីបំផុតបានចូលរួមជាមួយក្លឹប Manchester City ហើយកំពុងរីកចំរើននៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep Guardiola ជាមួយនឹងការស៊ុតបញ្ចូលទីចំនួនបីគ្រាប់ និង ការជួយប្រាំបួនក្នុង 15 ប្រកួតកន្លងមក។ កីឡាករសញ្ចាតិ Belgium រូបនេះក៏បានរកគ្រាប់បាល់ឈ្នះនៅលើទឹកដី Stamford Bridge ដែលជាការទទួលជ័យជម្នះរបស់ក្រុម Manchester City លើក្រុម Chelsea កាលពីខែកញ្ញា។

Hazard បាននិយាយថា “លោក Bruyne គឺជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ គាត់លេងជាមួយក្រុមដ៏ល្អ ប៉ុន្តែក៏អរគុណដល់គាត់ដែរដែលគាត់លេងបានយ៉ាងល្អ។”

“គាត់ត្រូវបានគេរិះគន់នៅពេលគាត់លេងឱ្យជម្រើសជាតិ Belgium ប៉ុន្តែខ្ញុំមិនគិតថាវាត្រឹមត្រូវនោះទេ។ គាត់តែងតែអនុវត្ដអ្វីគ្រប់យ៉ាងនិងធ្វើបានល្អបំផុតសម្រាប់ក្រុម។ គាត់ជាកីឡាករដ៏ឆ្នើមសម្រាប់ក្រុមរបស់យើង។”

ប្រភពពី៖ metro