Hazard មិនចង់អោយក្លឹបទិញខ្សែបម្រើ Serge Gnabry របស់ Bayern មករួមក្រុម

ក្តីសុបិន្តរបស់ Eden Hazard ផ្លាស់ទៅលេងនៅក្លឹប Real Madrid បានក្លាយជាការពិត ប៉ុន្តែការចាប់ផ្តើមជីវិតរបស់គាត់ជាមួយក្រុមអធិរាជសមិនបានរលូននៅឡើយនោះទេ។ ក្រោយខកខានបង្ហាញខ្លួនអស់រយៈពេលជាងមួយខែដោយសារបញ្ហារបួស Hazard បានវិលត្រឡប់មកបង្ហា្ញញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូង ប៉ុន្តែនៅឡើយក្រោយផ្ទេរពីក្រុម Chelsea កាលពីរដូវក្តៅក្នុងតម្លៃ ១០០លានផោន និងបង្ហាញខ្លួនបាន ៥ដងរួចមក កីឡាករបែលហ្ស៊ិកវ័យ ២៨ឆ្នាំរូបនេះ នៅមិនទាន់អាចរកគ្រាប់បាល់សម្រាប់ក្រុមនិងសូម្បីតែ Assist។

ផ្ទុយទៅវិញប្រភពពី Don Ballon កាលពីពេលថ្មីៗនេះបានចុះផ្សាយ Hazard មិនពេញចិត្តនិងគោលបំណង ដែលក្លឹបចង់ផ្ទេរយកកីឡាករ Serge Gnabry ក្នុងតម្លៃ ៦០លានផោនក្រោយពី ទទួលបានការចាប់អារម្មណ៏ខ្លាំង បន្ទាប់ពីរូបគេតែរកបាន ៤គ្រាប់នៅក្របខណ្ឌ Champion League ក្នុងជំនួបផ្តួល Tottenham Hotspur ក្នុងលទ្ធផល ៧:២ ពីក្លឹប Bayern Munich មកកាន់ទឹកដី Santiago Bernabeu នោះទេ ។
ប្រភពដដែលបន្តថាៈ ប្រធានក្លឹប Real Madrid លោក Florentino Perez មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអតីតកីឡាករខ្សែបម្រើស្លាបអន្តរជាតិអាឡឺមង់របស់ក្រុមកាំភ្លើងធំ Arsenal វ័យ ២៤ ឆ្នាំរូបនេះ និងបានបញ្ចូនក្រុមការងារដើម្បីត្រៀមចរចារនាំយករូបគេ មកកាន់ទឹកដីអេស្បាញ បើទោះបីជាកន្លងមក Bayern Munich ធ្លាប់បានបដិសេធមិនលក់កីឡាករមានអនាគតវែងឆ្ងាយរូបនេះយ៉ាងណាក៏ដោយ។