ក្រុមរបស់ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo បានធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ FIFA World Cup នៅ​ប្រទេស​រុស្សីនៅវគ្គ 16ក្រុម ការធ្លាក់របស់អ្នកទាំងពីបានធ្វើអោយ Eden Hazard កាន់តែមានសង្ឃឹមក្នុងការក្លាយខ្លួនជាកីឡាករល្អក្នុងពិភពលោក។

photo of Eden Hazard
Eden Hazard

ថ្ងៃនេះមានពីរក្រុមក្នុងព្រឹត្តិការណ៍ FIFA World Cup ប្រកួតដើម្បីឡើងទៅលេងវគ្គបន្ត Brazil នឹងប៉ះ Mexico នៅម៉ោង 9ៈ00 នាទី ខណៈដែលប៊ែលហ្ស៊ិរបស់ Eden Hazard ប៉ះ ​ជប៉ុន​  នៅម៉ោង 1ៈ00 នាទីឈានចូលថ្ងៃទី 03 ខែកក្កដា ។

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិរូបនេះ បាននិយាយថា៖ «Messi និង Ronaldo មិននៅ World Cup ទៀតទេ ដូច្នេះវាជាពេលរបស់ខ្ញុំ ។ ខ្ញុំគ្រាន់តែចង់ឡើងទៅវគ្គ 8ក្រុម វគ្គ 8ក្រុម និងប្រហែលជាវគ្គផ្តាច់ព្រ័ត្រ។  Messi និង Ronaldo ធ្លាក់​បាត់​មែន តែ​នៅ​សល់​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ទៀត​នៅ World Cup។ រង​ចាំ​មើល​នៅ​ទី​បញ្ចប់​តើ​មាន​អ្វី​កើត​ឡើងកីឡាបាល់ទាត់?»

ប្រភពពី៖ FotMob