photo of cambodian U-21 team
cambodian U-21 team

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២១​ឆ្នាំ​ (U21)​​ទទួលបានត្រឹម ជើងឯករងប៉ុណ្ណោះ នៃ​ពាន​រង្វាន់ស្តេច​ប៊្រុយណេ (Hassanal Bolkiah Trophy 2018) បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល​ ១-០ លើទឹកដីប្រ៊ុយណេ នារាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ ។

ចាប់​ផ្តើម​ការ​ប្រកួតតង់​ទី​១ ក្រុម​យុវជន​កម្ពុជា​ក្រោម​អាយុ​២១​ឆ្នាំ​ធ្វើ​បាន​យ៉ាង​ល្អ​ទាំង​ការ​គ្រប់​គ្រង​បាល់​ និង​ឱកាស​ស៊ុត។ ឃើញ​ថា សុះ ស៊ូហាណា ទទួល​បាន​ឱកាស​ស៊ុត​​ពីរ​បី​លើក​ ប៉ុន្តែ​មិន​សម្រេច​ ខណៈ​ក្រុម​ទីម័រ​ហាក់​ព្យាយាម​លេង​ការពារ​ និង​វាយ​បក​ដែល​មើល​ទៅ​គ្រោះ​ថ្នាក់។ យ៉ាង​ណា​វគ្គ​ទី​១ ឆេង ម៉េង បាន​បង្ក​កំហុស​រហូត​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហមបណ្តេញ​ចេញ​ពី​ទី​លាន​ប្រកួត។  ចូលតង់ទី២ ក្រុមទីម័រខាងកើត បានស៊ុតបំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់មុន ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីកម្ពុជា ព្យាយាមវាយបកមិនបានសម្រេច ។

យ៉ាងណាមិញ ទោះបីកម្ពុជា ទទួលបានត្រឹមជើងឯករង នៃពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិនេះក្ដី ក៏កម្ពុជាបានបង្កើតប្រវត្តិសាស្ដ្រឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូងដែរ ។ ចំណែកក្រុមយុវជនទីម័រខាងកើត ក៏មិនខុសគ្នាប៉ុន្មានដែរ មានន័យថា បន្ទាប់ពីបើកទំព័រប្រវត្តិសាស្ដ្រឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ពួកគេក៏ទទួលបានជោគជ័យក្នុងការលើកពាន អមដោយប្រាក់រង្វាន់ ១៥,០០០ដុល្លារ ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនផងដែរ

ពាន​រង្វាន់​ស្តេច​ប៊្រុយណេ​​ឆ្នាំ​២០១៨​នេះ​មាន​ប្រទេស​ទាំង​អស់​៧​ចូល​រួម​ប្រកួត​គឺ​ពូល​ A ម្ចាស់​ផ្ទះ​ប៊្រុយណេ ទីម័រ​ខាង​កើត ថៃ និង​មីយ៉ាន់ម៉ា ខណៈ​ពូល​ B មាន​ក្រុម​ កម្ពុជា ឡាវ និង​សិង្ហបុរី៕

ទស្សនាវីឌីអូទាក់ទងនឹងការប្រកួតរវាង u-21 កម្ពុជា និង u-21 ទីម័រ​ខាង​កើត​៖