photo of U21 cambodian
ក្រុមបាល់ទាត់ជម្រើសជាតិ U21 កម្ពុជា

ក្រុមយុវជនគោព្រៃកម្ពុជា U-21 ដែលដឹកនាំលោកលោក ប្រាក់ សុវណ្ណារ៉ា នឹងប្រកួតជាមួយក្រុម U-21 មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨​ វេលា​ម៉ោង ៧:១៥ ​នាទី​យប់​(ម៉ោង​នៅ​កម្ពុជា​) នៅក្នុងការប្រកួតពានរង្វាន់ស្ដេចព្រុយណេ Hassanal Bolkiah Trophy ឆ្នាំ ២០១៨។

photo of  Hassanal Bolkiah Trophy
ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល B និងឈរនៅលំដាប់លេខរៀងទី ២ ក្រោមការប្រកួតជម្រុះ

ក្រុម U-21 កម្ពុជា បានឆ្លងផុតវគ្គជំរុះក្នុងពូលរបស់ខ្លួនដោយយកឈ្នះក្រុមខ្លាំង U-21 សឹង្ហបុរីកាលពីប៉ុន្មានម៉ោងមុននេះ ក្នុងលទ្ធផល 0 – 1 និងបានចាញ់ឡាវទាំងមិនអស់ចិត្តក្នុងលទ្ធផល 1 – 2 ។ ប៉ុន្ដែដោយសារឡាវបានចាញ់ក្រុម សឹង្ហបុរី នោះកម្ពុជាបានស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៅក្នុងពូល និងត្រូវប៉ះគ្នាជាមួយក្រុមខ្លាំង U-21 មីយ៉ាន់ម៉ា នៅថ្ងៃទី ២ ខែឧសភា ខាងមុខនេះ។ ចំណែកឯក្រុមខ្លាំង U-21 សឹង្ហបុរី នឹងត្រូវជួបជាមួយក្រុម ទីម័រខាងកើតដែលទើបតែបានទំលាក់ក្រុមម្ចាស់ផ្ទះទាំងប្រផាត់ប្រផើយ។