ក្លឹប​ Liverpool បាន​ប្រកួត​ទល់នឹង​ ក្លឹប​ Manchester City ក្របខ័ណ្ឌ​ Premier League កាល​ពី​យប់មិញ​ត្រឹម​លទ្ធផល​ស្មើ​ ២ ទល់នឹង​ ២។

Jordan Henderson
Jordan Henderson

ក្រោយ​ទទួល​បាន​លទ្ធផល​បែប​នេះ​ ខ្សែ​បម្រើ​ Jordan Henderson ដែល​ជា​កីឡាករ​ Liverpool បាន​និយាយ​ទៅ​កាន់​ LFC Tv ថា​ ពាន​ Premier League កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ Man City ហើយ​។

Henderson បាន​និយាយ​ថា​៖” យើង​មក​ប្រកួត​នេះ​គឺ​ដើម្បី​ឈ្នះ​ដើម្បី​ឲ្យ​យើង​មាន​លទ្ធផល​ក្នុង​ការ​យក​​ពាន PL ​ដាក់​ក្នុង​ដៃ​យើង​សម្រាប់​ ៧ប្រកួត​ដែល​សល់​ខាង​មុខ​។ តែ​គួរ​សោក​ស្ដាយ​គឺ​វា​មិន​កើត​ឡើង​អញ្ចឹង​ទេ​ ពាន​គឺ​ស្ថិត​ក្នុង​ដៃ​ Man City ហើយ​។ តែ​យ៉ាង​ណា​យើង​នឹង​ខិត​ខំ​ឲ្យ​ដល់​ទី​បញ្ចប់​ មើល​តែ​កាល​ណា​ពួក​គេ​ភ្លាត់​ យើង​ត្រៀម​រួច​ជំនួស​នាំ​មុខ​ពួក​គេ​តែ​ម្ដង​។ នេះ​ជា​អ្វី​ដែល​គំនិត​យើង​គ្រោង​ទុក​ “។

យ៉ាង​ណា​ក៏​ខ្សែ​បម្រើ​ Liverpool រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ដោយ​ថា​ Liverpool របស់​គេ​គឺ​ធ្វើ​បាន​ល្អ​ដោយ​ធ្វើ​ការ​វាយ​បក​ប្រកួត​ប្រជែង​ជា​មួយ​ Man City កៀក​កិត​គ្នា​រហូត​មក​ ដែល​ធ្វើ​ឲ្យ​ Man City ក៏​ពិបាក​តទល់នឹង​ក្រុម​របស់​គេ​ផង​ដែរ​។​

នៅ​ក្នុង​ខណៈ​នេះ​ Man City កំពុង​នាំ​មុខ​ក្នុង​តារាង​ប្រកួត​ PL ដោយ​មាន​៧៤ពិន្ទុ​ ខណៈ​ Liverpool ជា​អ្នក​នាំ​មុខ​បន្ទាប់​មាន​៧៣ពិន្ទុ​ ដោយ​ក្នុង​រដូវកាល​នេះ​ក្លឹប​ទាំង​ពីរ​មិន​ប៉ះ​គ្នា​ទៀត​ទេ​ក្នុង​ក្របខ័ណ្ឌ​នេះ​ ដោយ​ពួក​គេ​ទាំង​ពីរ​នៅ​ប៉ះ​គ្នា​ក្នុង​ក្របខ័ណ្ឌ​ FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា​ ឆ្នាំ​២០២២ខាង​មុខ​ (ម៉ោង​កម្ពុជា)៕