អ្នកចាំទី​ Dean Henderson នឹង​ចាកចេញ​ពី​ក្លឹប​ Manchester United ទៅ​កាន់​ក្លឹប​ Nottingham Forest ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣ ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

Dean Henderson
Dean Henderson

នៅ​ក្នុង​ខណៈ​ពេល​នេះ​ ក្លឹប​ Nottingham Forest និង​ Man Utd គឺ​ព្រមព្រៀង​គ្នា​ហើយ​ដោយ​កីឡាករ​នេះ​នឹង​ផ្លាស់​ក្នុង​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ដោយ​​មិន​មាន​លក្ខខ័ណ្ឌ​តម្រូវ​ឲ្យ​ទិញ​យក​នោះ​ទេ​។

ការ​ចុះ​កុងត្រា​ខាង​លើ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

សូមរំលឹក​ផង​ដែរ​ថា​ Nottingham Forest ជា​ក្លឹប​ដែល​ទើប​តែ​ឡើង​ពី​ Championship មក​កាន់​ Premier League វិញ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​៕