Henry ដឹកនាំ Monaco ចាញ់ប្រកួតដំបូងរបស់ខ្លួន (វីដេអូ)
ការប្រកួតជាលើកដំបូងរបស់លោក Thierry Henry ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Monaco បានបរាជ័យយ៉ាងស្មុកស្មាញ់ដោយចាញ់ Strasbourg 2ទល់នឹង1 ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីម្សិលមិញ។

2គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Adrien Thomasson នៅនាទីទី18 តែតបញ្ចូលទីពីរចម្ងាយអ្នកចាំទីចាំមិនជាប់។ គ្រាប់ទី2 រកបានដោយកីឡាករ Lebo Mothiba ស៊ុតបញ្ចូលទីពីលើអ្នកចាំទីយ៉ាងស្អាត់នៅនាទីទី84 ចំណែក1 របស់ក្រុមលោក Thierry Henry រកបានដោយកីឡាករ Youi Tielemans ស៊ុតពិន័យ11ម៉េត្រនៅចុងម៉ោងទៅហើយ។
Monaco ដែលជាអ្នកឈ្នះពានរង្វាន់ Ligue 1 ក្នុងឆ្នាំ 2017 ពួកគេរកបាន 10ពិន្ទុពីការប្រកួត 10លើកនៅក្នុងរដូវកាលនេះ ក៏ជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លឹបចាប់តាំងពីរដូវកាល1953/54 មក៕
ប្រភព៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Ligue 1 News
Related
Ligue 1 News
គ្មានវត្តមានតារាឆ្នើម Neymar ក៏ PSG នៅតែអាចផ្តួល Nantes បន្តរកបាន ៣ ពិន្ទុ Ligue 1
ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បន្តរកបាន ៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី២៣ ក្នុងក្របខណ្ឌ Ligue 1 កាលពីយប់មិញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Nantes ដោយលទ្ធផល ១ទល់នឹង២។ ២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mauro Icardi ប៉ះបាល់បញ្ចូលទីក្រោយការស៊ុតពីខ្សែបម្រើស្លាបនិងជាមិត្តរួមជាតិអាហ្សង់ទីន Di Maria ព្រមទាំងគ្រាប់ទី២រកបានដោយកីឡាករខ្សែការពារអាឡឺម៉ង់ Thilo Kehrer។ ក្រុមភ្ញៀវមិនមានវត្តមាន Neymar មុនពេលកីឡាករក្រុមម្ចាស់ផ្ទះ Moses Simon ធ្វើការវាយបកយកចិត្តអ្នកគាំទ្ រ១គ្រាប់មកវិញមុនបញ្ចប់លទ្ធផល ១ទល់និង២។ យ៉ាងណាស្ថានភាពលេងរបស់ PSG ហាក់មានភាពប្រសើរឡើងវិញក្រោយជួបប្រទះបញ្ហារបួសឆ្អឹងជំនីរបស់ Neymar ក្រោយពេលពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យនិងទំនាក់ទំនងរបស់លោក Tuchel ជាមួយ Mbappe បានប្រសើរឡើងវិញ បន្ទាប់ពីរូបគេ មានការខឹងសម្បារកំលុងពេលផ្តួល Montpellier ៥:0កាលពីសប្តាហ៏មុន។ គួរឲ្យដឹងផងដែរថា PSG បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាងក្នុងក្របខណ្ឌ Ligue 1 ដោយលេង២៣ប្រកួត មាន៥៨ពិន្ទុ និងដាច់ដល់ទៅ១៥ពិន្ទុពីក្រុមលេខ២ Marseille
05 Feb 2020
Ligue 1 News
PSG ផ្តួល Nantes ដោយគ្មានវត្តមានតារាឆ្នើម Neymar លទ្ធផល ១-២
Paris St-Germain បានបង្កើនគម្លាត ១៥ពិន្ទុដាច់លើកំពូលតារាង Ligue ១ សប្តាហ៏ទី២៣ ជាមួយនឹងជ័យជម្នះយ៉ាងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះ Nantes កាលពីថ្ងៃទី៥ មករា ២០២០នេះ។ ២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mauro Icardi ប៉ះបាល់បញ្ចូលទីក្រោយការស៊ុតពីខ្សែបម្រើស្លាបនិងជាមិត្តរួមជាតិអាហ្សង់ទីន Di Maria ព្រមទាំងគ្រាប់ទី២រកបានដោយកីឡាករខ្សែការពារអាឡឺម៉ង់ Thilo Kehrer។ ក្រុមភ្ញៀវមិនមានវត្តមាន Neymar មុនពេលកីឡាករក្រុមម្ចាស់ផ្ទះ Moses Simon ធ្វើការវាយបកយកចិត្តអ្នកគាំទ្ រ១គ្រាប់មកវិញមុនបញ្ចប់លទ្ធផល ១ទល់និង២។ យ៉ាងណាស្ថានភាពលេងរបស់ PSG ហាក់មានភាពប្រសើរឡើងវិញក្រោយជួបប្រទះបញ្ហារបួសឆ្អឹងជំនីរបស់ Neymar ក្រោយពេលពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យនិងទំនាក់ទំនងរបស់លោក Tuchel ជាមួយ Mbappe បានប្រសើរឡើងវិញ បន្ទាប់ពីរូបគេ មានការខឹងសម្បារកំលុងពេលផ្តួល Montpellier ៥:0កាលពីសប្តាហ៏មុន។ ម្ចាស់ជើងឯកបារាំង PSG ពេលនេះបានឈ្នះ ១០លើកក្នុងចំណោមការប្រកួតលីក ១១លើកចុងក្រោយបន្ទាប់ពី ចាញ់ Dijon ថ្ងៃទី១ ខែវិច្ឆិកា ២០១៩
05 Feb 2020
Ligue 1 News
Kylian Mbappe បង្ហាញកាយវិការមិនសប្បយាចិត្តជាមួយគ្រូ Thomas Tuchel
ជាលើកទី៣ហើយនៅរដូវកាលនេះ ដែលគ្រូបង្វឹករបស់ Paris Saint-Germain លោក Thomas Tuchel និងកីឡាករជួរមុខ Kylian Mbappe ហាក់មានភាពមិនសប្បាយចិត្តជាមួយគ្នា។ ជាក់ស្ដែង ក្នុងការប្រកួតដែល PSG យកឈ្នះ Montpellier ៥-០ កាលពីយប់មិញ Mbappe ក៏បានបង្ហាញអារម្មណ៍មិនល្អចំពោះលោក Tuchel ផងដែរ។ Mbappe ខ្សែប្រយុទ្ធបារាំង ដែលរកបានគ្រាប់បាល់ទី៤សម្រាប់ក្រុម PSG ត្រូវបានប្តូរចេញភ្លាមៗ បន្ទាប់ពីកីឡាករ Layvin Kurzawa ដែលជាគោលដៅរបស់ក្លឹប Arsenal នោះរកបានគ្រាប់បាល់ទី៥សម្រាប់ក្រុមម្ចាស់ផ្ទះ។ Mauro Icardi ត្រូវបានប្តូរចូល ដើម្បីជំនួសកីឡាករម្ចាស់មេដាយមាសវើលខាប់ ស្របពេល Mbappe ធ្វើដំណើរទៅកន្លែងអង្គុយនិងដើរកាត់មុខលោក Tuchel ទាំងកាយវិកាមិនសប្បាយចិត្ត។ ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតបានពន្យល់ថា Mbappe មិនសប្បាយចិត្តដែលអាចរកបានត្រឹមតែ ១គ្រាប់ ហើយលោកបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំគឺជាគ្រូបង្វឹក មិនមែនជា Mbappe នោះទេ។” តាមពិតទៅ Mbappe និង Tuchel
03 Feb 2020
Ligue 1 News
Mbappe និង Neymar ស៊ុតឱ្យ PSG ស៊ី Monaco ចាស់ដៃ បង្កើនការនាំមុខ៨ពិន្ទុ
ខ្សែប្រយុទ្ធ Kylian Mbappe រកបាន២គ្រាប់ក្នុងនាទី២៤ & ៩០+១, Neymar រកបាន១គ្រាប់ក្នុងនាទី៤៥+២ និង Pablo Sarabia រកបាន១គ្រាប់ក្នុងនាទី៧២ ជួយ Paris St Germain ឈ្នះ៤-១ នៅផ្ទះ AS Monaco យប់ថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២០។ ខ្សែបម្រើធ្លាប់ឡើងកូដជាប់ជម្រើសជាតិបារាំងក្នុងឆ្នាំ២០១៧ Tiemoue Bakayoko ដែលទើបត្រលប់ទៅ Monaco វិញលើកិច្ចសន្យាខ្ចីពី Chelsea រកបានគ្រាប់លួងចិត្តសម្រាប់ម្ចាស់ផ្ទះក្នុងនាទី៨៧។ សូមរំឭកថា ក្រុមទាំង២បានស្មើគ្នា៣-៣ក្នុងការប្រកួតនៅ Parc des Princes ៣ថ្ងៃមុន តែយប់មិញ PSG បានត្រួតត្រាការប្រកួត។ Mbappe វ័យ២១ឆ្នាំដែលបានលេងឱ្យ Monaco ពីឆ្នាំ២០១៥ដល់២០១៧ ពេលនេះរកបាន១៣គ្រាប់ក្នុង១៤ប្រកួតរដូវកាលនេះ នៅក្រោមអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុង Ligue 1 គឺ Wissam Ben Yedder ត្រឹម១គ្រាប់ប៉ុណ្ណោះ។PSG ពេលនេះមាន៤៩ពិន្ទុពី២០ប្រកួត ខណៈក្រុមលេខ២ Marseille មាន៤១ពិន្ទុ៕
16 Jan 2020
Ligue 1 News
Di Maria រកបាន ២គ្រាប់ជួយ PSG យកឈ្នះ Nice ៤-១ ក្នុងជំនួបបើកឆាកកាលពីម្សិលមិញ
កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria រកបាន ២គ្រាប់បើកឆាកក្នុងវគ្គទី១ ក្នុងជំនួបដែលក្រុម ការពារតំណែងជើងឯក Paris Saint-Germain បំបាក់ម្ចាស់ផ្ទះ Nice ៤-១ ដែលនៅសល់សមាជិកតែ ៩នាក់ក្នុង ព្រឹត្តិការណ៍ Ligue 1 របស់បារាំងនាយប់មិញនេះ។ ២គ្រាប់របស់កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើនេះ គឺបានកើតឡើងនៅនាទីទី១៥ និងនាទី២១ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៧គ្រាប់ឲ្យ PSG ក្នុង Ligue 1 នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ មុនពេលក្រុម Nice បានបាត់បង់សមាជិកដល់ទៅ ២រូបក្នុងវគ្គទី២ ទៅពោលគឺកីឡាករ Cyprien នៅនាទីទី៧៤ ពីការទទួលបាន កាតលឿង ២ដង និងមិត្តរួមក្រុម Herelle ទទួលកាតក្រហមតែម្តងនៅនាទី៧៧ ក្រោយពីមិត្តរួមក្រុម Ganago រកបានគ្រាប់វាយបកនៅនាទី៦៧ នោះ។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេងដែលទើបជាពីរបួស Kylian Mabappe ក៏រកបានគ្រាប់ទី៣ នៅនាទី៨៨ និង Icardi
20 Oct 2019
Ligue 1 News
ខឹង Neymar ញាក់ផុតប្រឡោះជើង កីឡាករក្រុម Reims ទាត់ផ្ដួលពីក្រោយ
ក្រុម Paris Saint-Germain បានបរាជ័យនៅក្នុងផ្ទះរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ មក ដោយពួកគេចាញ់ក្រុម Reims ដោយលទ្ធផល ២-០។ ក្រុមការពារជើងឯកលីគកំពូលបារាំង ទើបតែបានបំបាក់ក្រុមយក្សអេស្ប៉ាញ Real Madrid ៣-០ នៅក្នុងជំនួបបើកឆាក Champions League កាលពីសប្ដាហ៍មុន ប៉ុន្ដែត្រូវបរាជ័យទល់នឹងក្រុមពាក់កណ្ដាលតារាងនៃលីគអង។ ហើយកំឡុងការប្រកួតនោះ ខ្សែប្រយុទ្ធ Neymar បានក្លាយជាជនរងគ្រោះ ដោយការរុញផ្ដួលពីក្រោយរបស់ ខ្សែបម្រើ Mathieu Cafaro បន្ទាប់ពីតារាឆ្នើមប្រេស៊ីល ញាក់បាល់ប្រឡោះជើង កីឡាកររបស់ក្រុម Reims រូបនេះ។ ទស្សនាវីដេអូខាងក្រោមនេះ៖ There are many ways one can react to being nutmegged by Neymar. This is one of them. ?? pic.twitter.com/Xad3OV7Shw —
27 Sep 2019