នៅទីបំផុត Thierry Henry បានដឹកនាំក្រុមរបស់ខ្លួន Monaco ទទួលជ័យជម្នះជាលើកដំបូងក្រោយពីលោកបានមកដឹកនាំក្រុមនេះបាន 1ខែជាហើយ។

Henry ដឹកនាំ Monaco ឈ្នះជាលើកដំបូងក្រោមការដឹកនាំរបស់លោកខ្លួន
Henry ដឹកនាំ Monaco ឈ្នះជាលើកដំបូងក្រោមការដឹកនាំរបស់លោកខ្លួន

ជ័យជម្នះរបស់លោក Monaco ធ្វើបានដោយខ្សែប្រយុទ្ធ Radamel Falcao នៅនាទីទី54 ហើយនេះក៏ជាជ័យជម្នះដំបូងចាប់តាំងពីថ្ងៃទី11 ខែសីហា ហើយបានស្មើ2ដង និងចាញ់4ដងចាប់តាំងពី Henry កាន់តំណែង6សប្ដាហ៍មក។

Henry បានមកជំនួសលោក Leonardo Jardim នៅ Monaco ក្រោយពីក្លឹបនេះបានបណ្ដេញលោក Jardim ចេញពីក្លឹបព្រោះរដូវកាលថ្មីនេះម្ចាស់ជើងឯកឆ្នាំ2017 នេះមានទម្រង់លេងមិនល្អសោះ ក្រោយឈ្នះយប់មិញនេះគឺឡើងបានមួយលេខពីបាត់តារាង៕

ប្រភព៖ BBC