អតីតគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងទន្ទឹងរង់ចាំមើល អាជីពជាគ្រូបង្វឹករបស់អតីតកីឡាករខ្លួនលោក Thierry Henry បានមកប្រកបអាជីពជាថ្មីក្នុងនាមជាក្រូង្វឹករបស់ក្លឹបបារាំង Monaco ដែរជាក្លឹបលោកធ្លាប់លេងតាំងពីឆ្នាំ 90ជាង។

Arsene Wenger​ នឹង Thierry Henry
Arsene Wenger​ នឹង Thierry Henry

Thierry Henry ត្រូវបានក្លឹប Monaco បង្ហាញជាផ្លូវការក្នុងនាមជាគ្រូបង្វឹករបស់ពួកគេកាលពីថ្ងៃពុធ ក្រោយពីពួកគេបានបណ្ដេញលោក Leonardo Jardim ចេញព្រោះដឹកនាំក្រុមមិនបានសោះនារដូវថ្មីនេះ។

លោក Henry បានលើកឡើងថាលោក Wenger គឺជាឥទ្ធិពលដ៏អស្ចារ្យមួយរបស់គាត់នៅក្នុងសន្និសីទកាសែតរបស់គាត់ហើយលោក Wenger បានផ្ញើរសារជូនពរខ្ញុំ ហើយបានផ្តល់ដំបូន្មានមួយចំនួនដល់រូបខ្ញុំទៀត។

អ្នកការសែត L’Equipe សួរលោក Wenger តើមានពាក្យអ្វីយាយជាមួយអតីតកីឡាកររបស់ខ្លួនដូចជា Henry ដឹកនាំ Monaco លោក Patrick Vieira កមពុងដឹកនាំ Nice គាត់បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះ ព្រោះខ្ញុំាបានឃើញកីឡាកររបស់ខ្លួនកំពុងតែប្រកបអាជីពដូចរូបលោក។ Henry នឹង Patrick Vieira ពួកគាត់ឆ្លាតណាស់ ហើយសម្មតភាពរបស់គាត់នឹងទទួលបានជោគជ័យជាមិនខាន់»

ប្រភព៖ Metro